Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zenfone​ 6​ Edition​ 30​ ស្មាត​ហ្វូន​គម្រប់​ខួប​ 30​ ឆ្នាំ​របស់​ Asus​ មាន​រ៉េម​ 12GB​ និង​អង្គផ្ទុក​ទិន្នន័យ​ 512GB​

  • បោះពុម្ព

ដូចដែលប្រិយមិត្តបានដឹងហើយថា ក្នុងព្រឹត្តិការណ៍ Camputex របស់ក្រុមហ៊ុន Asus នៅតៃវ៉ាន់នោះ ពួកគេបានបញ្ចេញកុំព្យូទ័រយួរដៃ ដែលមានអេក្រង់ចំនួន 2 ជាមួយកម្រិតបង្ហាញលោតដល់ 4K ដោយផ្ទៃអេក្រង់

មួយជាប្រភេទ OLED និងមួយទៀតជា IPS ធម្មតា។ ក្នុងនោះ ក្រុមការងារយើង ក៏បានចុះផ្សាយជាអត្ថបទ រួចរាល់មុននេះ ហើយដែរ។ សម្រាប់គម្រប់ខួប 30 ឆ្នាំនេះ Asus បាននាំយកផលិតស្មាតហ្វូន ជាប្រភេទ Edition មួយម៉ូឌែលទៀត មកបង្ហាញអោយគ្រប់គ្នាបានឃើញ ជាផ្លូវការ។

ស្មាតហ្វូននេះ ជាខ្សែស្រឡាយបងប្អូន Zenfone 6 ជំនាន់ថ្មី ដែលវាមានឈ្មោះហៅ ជាផ្លូវការថា Zenfone 6 Edition 30 ហើយ លេខខាងចុងនេះដែរ គឺសម្រាប់តំណាងអោយខួបគម្រប់ 30 ឆ្នាំ របស់ក្រុមហ៊ុន Asus ហ្នឹងឯង។ ចំពោះរចនាបថរូបរាង វាមិនមានអ្វីខុសពី Zenfone 6 ធម្មតាឡើយ ដោយផ្ទៃខាងមុខ ជាអេក្រង់លាតធំ គ្មានម៉ូតឆក ទំហំ 6.4 អ៊ីញ និងមានលេនកាមេរ៉ាចំនួន 2 គ្រាប់ ដើរតួជាកាមេរ៉ាខាងក្រោយផង កាមេរ៉ាខាងមុខផង ដែលវានឹងលោតត្រលប់មកខាងមុខ នៅពេលចុចបើក កាមេរ៉ាថត Selfie។ សម្រាប់លេនមួយគ្រាប់ ជាកាមេរ៉ាគោល មានទំហំ 48 មេហ្គាភិចសែល ចំណែកមួយគ្រាប់ទៀត ជាលេន Wide-angle មានទំហំ 13 មេហ្គាភិចសែល ខណ្ឌដោយ Flash LED មួយគ្រាប់ នៅចំកណ្តាល។ ចំពោះលក្ខណៈសម្បត្តិផ្សេងៗវិញ មិនមានអ្វីខុសគ្នា ពីបងរបស់វាទេ ប៉ុន្តែសម្រាប់ Zenfone 6 Edition 30 ត្រូវបានផ្តោតលើការទំហំរ៉េម និងអង្គផ្ទុកទិន្នន័យ អោយកាន់តែរីក ធំជាងមុខ ដោយរ៉េមមានទំហំ លោតដល់ធំដល់ 12GB អមជាមួយអង្គផ្ទុក 512GB ខណៈដែលម៉ូឌែលធម្មតា មានរ៉េមត្រឹម 6GB / 8GB និងអង្គផ្ទុកទិន្នន័យ 128GB / 256GB។

ជាចុងក្រោយ សម្រាប់ស្មាតហ្វូន Zenfone 6 Edition 30 ថ្មីនេះ ខាងក្រុមហ៊ុន Asus ផលិតចេញមក ជាមួយចំនួនមានកំណត់ត្រឹម 3,000 គ្រឿង តែប៉ុណ្ណោះ ក្នុងជម្រើសពណ៌ Matte Black និងមានការធានា លើរយៈពេល 30 ខែ។ វាក៏មានរូបឡូហ្គូតូចតំណាង ខួបគម្រប់ 30 ឆ្នាំ របស់ក្រុមហ៊ុន Asus ផងដែរ តែចំពោះតម្លៃប៉ុន្មាននោះ យើងនៅមិនទាន់ទទួលបាននៅឡើយទេ។

ដកស្រង់ចេញពីCamborReport