បណ្តាញសង្គម

Redmi​ 7A​ ទើប​ចេញ​ថ្មី​ពី​ Xiaomi​ មាន​តម្លៃ​ខ្ទង់​ 80​ ដុល្លារ​ប៉ុណ្ណោះ​! មាន​អ្វី​គួរ​អោយ​ចាប់​អារម្មណ៍​ខ្លះ​?

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញ ស្មាតហ្វូន Redmi ត្រកូល K ជំនាន់ថ្មី ជាផ្លូវការ នោះគឺម៉ូឌែល Redmi K20 និង Redmi K20 Pro ជាមួយការបំពាក់អេក្រង់លាត គ្មានឆក

កាមេរ៉ាមុខផុសពីតួខ្លួន មានលេនកាមេរ៉ាក្រោយ 3 គ្រាប់ និងមានតម្លៃធូរថ្លៃ។ ប៉ុន្តែយ៉ាងណា Xiaomi នៅមានស្មាតហ្វូនកម្រិតមធ្យម បង្ហាញខ្លួនក្រៅឆាក មួយស៊េរីទៀត ឈ្មោះថា Redmi 7A ដែលយើងបានឃើញ លើវេបសាយក្រុមហ៊ុនផ្ទាល់ និងមានតម្លៃ គួរអោយចាប់អារម្មណ៍។

ដូច្នេះ ដើម្បីអោយប្រិយមិត្តអ្នកអាន បានជា្របកាន់តែច្បាស់ យើងនឹងធ្វើការបង្ហាញ ពីលក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីនរបស់វា អោយអ្នកទាំងអស់គ្នាបានដឹង ដូចខាងក្រោមនេះ៖



ស្មាតហ្វូននេះ បានបំពាក់អេក្រង់លាតទំហំ 5.45 អ៊ីញ គ្មានឆក ជាប្រភេទ LCD អាចបង្ហាញរូបភាពក្នុងកម្រិត HD+ និងមានកម្រិត Aspect Ratio 18:9។ Redmi 7A ប្រើប្រាស់បន្ទះឈីប Snapdragon 439 មាន CPU ចំនួន 8 គ្រាប់ អាចរត់នៅក្នុងល្បឿន 2.0GHz និងមាន GPU Adreno 505។ ចំណែករ៉េមវិញ មានទំហំ 2GB / 3GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 16GB / 32GB ហើយវាក៏អនុញ្ញាតអោយម្ចាស់របស់វា អាចបន្ថែមម៉េម៉ូរីកាត micro SD សម្រាប់ពង្រីកបន្ថែមបាន បានដល់ 256GB ដោយមិនចាំបាច់បារម្ភពីការផ្ទុកឆាប់ពេញនោះទេ។



Redmi 7A បានភ្ជាប់មកជាមួយ កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល ចំណែក កាមេរ៉ាមួយគ្រាប់ នៅខាងខាងក្រោយ មានទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 និងអមមកជាមួយភ្លើង Flash LED មួយគ្រាប់ សម្រាប់ជំនួយការថត នៅពេលយប់ ឬកន្លែងដែលមានពន្លឺទាប។ វាត្រូវបានដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android Pie ស្រោបដោយស្បែក MIUI 10 និងមានទំហំថាមពលថ្មលោតធំដល់ទៅ 4000 mAh ភ្ជាប់ជាមួយដុំសាក 10W ចេញពីប្រអប់ ហើយទំហំប៉ុននេះ អាចអនុញ្ញាតអោយអ្នកប្រើប្រាស់ បានល្មមគួរសម ទាំងការសន្ទនា និង លេងបណ្តាញសង្គមអ៊ីនធើណេតផ្សេងៗ។ លើសពីនេះ វាក៏មានរន្ធដោតកាស 3.5 មីលីម៉ែត្រ ដាប់ជាប់តួខ្លួន ផងដែរ។



សម្រាប់ Redmi 7A ជំនាន់ថ្មីនេះ នឹងដាក់លក់ជាផ្លូវការ នៅដើមខែមិថុនា ឆាប់ៗខាងមុខ នៅក្នុងប្រទេសចិនមុនគេ ជាមួយជម្រើស 2 ពណ៌ គឺពណ៌ខៀវ និងពណ៌ខ្មៅ។ ស្មាតហ្វូននេះ មានតម្លៃ 80 ដុល្លារ សម្រាប់រ៉េម 2GB + អង្គផ្ទុកទិន្នន័យ 16GB, 87 ដុល្លារ សម្រាប់រ៉េម 2GB + អង្គផ្ទុកទិន្នន័យ 32GB និង 116 ដុល្លារ សម្រាប់រ៉េម 3GB + អង្គផ្ទុកទិន្នន័យ 32GB។

ដកស្រង់ចេញពីCamborReport