បណ្តាញសង្គម

យុទ្ធ​សាស្ត្រ​ថ្មី!! Apple ប្រកាស​បញ្ចេញ​ជា​ផ្លូវ​ការ នូវ iPod Touch ជំនាន់​ថ្មី លើ​រូប​រាង​ដើម ជា​មួយ​នឹង​ឈីប (A10 Fusion)

ទើបតែប៉ុន្មានម៉ោងថ្មីៗនេះទេក្រុមហ៊ុនផ្លែប៉ោមមួយចំណិតរបស់អាមេរិចទើបតែប្រកាសបង្ហាញជាផ្លូវការនូវiPodTouchជំនាន់ថ្មីរបស់ខ្លួនក្រោយពីបានបាត់ដំណឹងអស់

រយៈប៉ុន្មានឆ្នាំកន្លងមក។

 

ថ្វីត្បិតតែវាជា iPod Touch ម៉ូឌែលចុងក្រោយក៏ពិតមែន ប៉ុន្តែ Apple ពុំបានផ្លាស់ប្តូររចនាបថរូបរាង របស់វាឡើយ ដោយនៅរក្សាទម្រង់បែបបទ ដូចទៅនឹង iPod ជំនាន់មុនដែរ។

ជាមួយនឹងអេក្រង់ទំហំ 4 អ៊ីញដដែល ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពក្នុងកម្រិត (1136 x 640) pixels, មានកម្រិត Contrast Ratio 800:1 និងមានដង់ស៊ីតេអេក្រង់ 326 ppi។

iPod Touch ម៉ូឌែលថ្មីនេះ នៅតែរក្សាផ្នែករឹងមួយចំនួនមិនផ្លាស់ប្តូរ ដូចជា ទំហំថ្មនៅដដែល ទំហំកាមេរ៉ាក៏នៅដដែល តួយ៉ាងកាមេរ៉ាមុខនៅទំហំ 1.2 MP មាន Aperture 2.2 អាចថតវីដេអូបានក្នុងកម្រិត 720P។ ឬឯកាមេរ៉ាក្រោយវិញទំហំ 8MP Aperture 2.4 (3x Zoom) មានមុខងារទប់លំញ័រ Support AR អាចថតវីដេអូបានក្នុងកម្រិត 1080P ក្នុងល្បឿន 30fps និងអាចថត Slow-Motion បានក្នុងល្បឿន 120 fps។

ចំណុចធំបំផុតដែលមានការផ្លាស់ប្តូរនោះ គឺ Apple បានតម្លើងឈីប (A10 Fusion) ទៅលើ iPod Touch ម៉ូឌែលថ្មីនេះ ហើយក៏បន្ថែមជម្រើស អង្គផ្ទុកទិន្នន័យធំជាងមុន ជាមួយនឹងទំហំ 256GB ប៉ុណ្ណោះ។ វាដំណើរការដោយ iOS 12 ចេញពីក្នុងប្រអប់មកស្រាប់ អមជាមួយនឹងមុខងារ និងកម្មវិធីថ្មីៗមួយចំនួន ដូចមាននៅលើ iPhone Xs ដែរ។

Apple បានប្រកាសពីតម្លៃរបស់ iPod Touch ម៉ូឌែលថ្មីនេះហើយ ដោយចាប់ផ្តើមពី $199 សម្រាប់អង្គទិន្នន័យ 64GB, មានតម្លៃ $299 សម្រាប់អង្គទិន្នន័យ 128GB, និងតម្លៃ $399 សម្រាប់អង្គទិន្នន័យ 256GB និងមានជម្រើស 6 ពណ៌ ដូចជា Space Gray, មាស, ទឹកប្រាក់, ផ្កាឈូក, ខៀវ និង ពណ៌ក្រហម។ តម្លៃនេះ អាចនឹងប្រែប្រួល បើសិនជាវាបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជាយើង។

 

នេះអាចនិយាយបានថា វាជាយុទ្ធសាស្រ្តថ្មីរបស់ Apple ក្នុងការលក់ iPods ចាស់ដាច់ឲ្យបានច្រើន ដោយគ្រាន់តែប្តូរឈីបថ្មី និងមានឈ្មោះជាម៉ូឌែលថ្មី។ វាប្រៀបបានដូចជាម៉ាស៊ីនរបស់ iPhone 7 ស្ថិតនៅក្នុងខ្លួន iPod Touch អញ្ចឹងដែរ។ ណាមួយវា អាចនឹងស្ថិតនៅក្នុងការពិចារណាច្រើន ពីអ្នកប្រើប្រាស់នៅជុំវិញពិភពលោក ព្រោះតម្លៃនេះ មនុស្សមួយចំនួន មានសមត្ថភាព អាចទិញបាន ជាមួយរចនាបថរូបរាង នៃឧបករណ៍តន្ត្រីបែប Classic របស់ Apple។

ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ សម្រាប់ iPod Touch 2019 នេះ? អាចចែករំលែកមតិរបស់អ្នកឲ្យខ្ញុំ ក៏ដូចជាប្រិយមិត្តផ្សេងបានដឹង នៅក្រោមអត្ថបទនេះបាន!!

ដកស្រង់ចេញពីCamborReport