ងាកក្រោយបន្តិច មើល Fashion គូស្នេហ៍ស្អាតៗ ក្នុងមង្គលការ សុគន្ធកញ្ញា ដ៏កក្រើក
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
គិតត្រឹមមកដល់ថ្ងៃនេះ កន្លងទៅបានប្រមាណ ២សប្ដាហ៍ទៅហើយ សម្រាប់អាពាហ៍ពិពាហ៍របស់ សុគន្ធកញ្ញា និង អ៊ឹង សុខលី ខណៈត្រឹមថ្ងៃនេះ គូស្វាមី ភរិយា ថ្មោងថ្មី មិនទាន់ត្រឡប់មកពី ក្រេបទឹកឃ្មុំនៅអឺរ៉ុបនៅឡើយ។
ប៉ុន្តែបើទោះជាបែបនេះក្ដី ទិដ្ឋភាពនៅក្នុងពិធីខ្លះ ជឿថា នៅមិនទាន់រលុបបាត់ ស្នាមពីអារម្មណ៍អ្នកគាំទ្រ នាងនៅឡើយ ពិសេសគឺម៉ូដសំលៀកបំពាក់ពោរពាស ស្អាតៗ និងទាន់សម័យ ដែលភ្ញៀវកិត្តិយសទាំងឡាយ បានស្លៀកចូលក្នុងពិធីមង្គល លំដាប់អភិជនមួយនេះ។
នៅមុននេះបន្តិច អត្ថបទបានបង្ហាញ ពីម៉ូដសំលៀកបំពាក់ ពិសេសគឺរ៉ូបពេញនិយម សម្រាប់ការស្លៀកចូលក្នុង ពិធីជប់លៀងមង្គលការ ស្លៀកដោយតារា ល្បីរបស់កម្ពុជា។ ឥឡូវនេះ យើងក្រឡេកមកមើល ម៉ូដសំលៀកបំពាក់ ក្រាលគ្រងដោយ គូស្វាមី គូស្នេហ៍ ឬដៃគូល្បីៗក្នុងសិល្បៈវិញម្ដង។ តោះ...ទស្សនាទាំងអស់គ្នា!
ដកស្រង់ពី៖ Sabay