Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

MediaTek ប្រកាសចេញឈីបទំហំ 7nm របស់ខ្លួន មានខួរក្បាល CPU Cortex-A77 និង GPU Mali-G77 អាចទ្រទ្រង់សេវា 5G បាន

  • បោះពុម្ព

កាលពីអំឡុងព្រឹត្តិការណ៍ Camputex ដែលប្រារព្ធនៅតៃវ៉ាន់ ឆ្នាំទៅ ក្រុមហ៊ុន MediaTek ធ្លាប់បានបង្ហើបអោយបានដឹងម្តង រួចមកហើយ ពីគម្រោងបន្ទះឈីប 5G របស់ខ្លួន ដែលនឹងបំពាក់បច្ចេកវិទ្យា Modem

ទ្រទ្រង់សេវា លោតដល់កម្រិត 5G។ កាលនុះ ខាងក្រុមហ៊ុនបានបន្ថែមថា  ទោះបីជាពួកគេផលិតឈីប ត្រឹមលំដាប់បង្គួរក៏ដោយ ប៉ុន្តែក៏ត្រូវដើរអោយទាន់ តាមសម័យកាលដែរ ព្រោះបច្ចេកវិទ្យា គឺចេញថ្មីមករហូត មិនមែនឈប់នៅ មួយកន្លែងឡើយ។

តួយ៉ាង នៅក្នុងឆ្នាំនេះ និងថ្ងៃនេះ ស្រាប់តែ MediaTek បានធ្វើការប្រកាសពីបន្ទះឈីប Helio M70 ជំនាន់ថ្មី និងជាលើកដំបូង របស់ខ្លួន ប្រើប្រាស់ CPU Cortex-A77 និង GPU Mali-G77 ខណៈដែល ARM ទើបប្រកាសការឌីហ្សាញ លើប្រភេទខួរក្បាលដូចគ្នា កាលពីប៉ុន្មានថ្ងៃមុន។ វានឹងបំពាក់ជាមួយបច្ចេកវិទ្យា Modem ទ្រទ្រង់សេវា 5G បាន ជាមួយទំហំតូចត្រឹម 7nm ប៉ុណ្ណោះ ដែលនេះ ជាទំហំឈីបពេញនិយមមួយ ក្នុងពេលបច្ចុប្បន្ន និងមានក្នុងតួខ្លួន ស្មាតហ្វូនជាច្រើន ម៉ូឌែលហើយ។ ឈីបនេះ គឺមានដំណើរការល្អខ្លាំងជាមួយនឹង CPU Cortex-A77 ដែលឌីហ្សាញថ្មីរបស់ ARM ចំណែក GPU-Mali G77 សម្រាប់បង្កើនសមត្ថភាពលើផ្នែក Gaming និង Streaming ជាមួយល្បឿន 5G។ មិនតែប៉ុណ្ណោះ វាអាច Support វីដេអូបានដល់កម្រិត 4K/60fps ជាមួយកាមេរ៉ាដែលមានទំហំដល់ 80 មេហ្គាភិចសែល។ លើសពីនេះ វាក៏មានឈីប AI (APU 3.0) ដែល Support ជាមួយកម្មវិធីដែលប្រើ AI។

ជាចុងក្រោយ សម្រាប់ឈីប MediaTek 5G ថ្មីនេះ ត្រៀមសម្រាប់ផ្គត់ផ្គង់ទៅដល់ ក្រុមហ៊ុនផលិតទូរសព្ទ ដែលជាដៃគូរសហការ ដើម្បីបញ្ចូលលើ ស្មាតហ្វូនលំដាប់បង្គួរជំនាន់ក្រោយ ជាច្រើន ក្នុងពេលខាងមុខ។ អញ្ចឹង នេះអាចជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនលំដាប់បង្គួរស៊េរីថ្មីៗ ខាងមុខ ដែលបំពាក់ឈីប 5G របស់ MediaTek នេះ។

ដកស្រង់ចេញពីCamborReport