Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ៊ឺ...នាយ ហុងដា ជួប​ទុក្ខទៀត​ហើយ ដល់​ថ្នាក់​ប្រកាស​លក់​ផ្ទះ​បន្ទាន់​!

  • បោះពុម្ព

នាយ ហុងដា បានជួបទុក្ខជាថ្មី ក្រោយពីប្រពន្ធត្រូវឃាតកសម្លាប់ កាលពីប៉ុន្មានឆ្នាំមុន ដោយនៅពេលនេះ លោកឪពុកតែម្នាក់របស់លោក ឈឺធ្ងន់ខ្វះខាតប្រាក់កាស ទើបប្រកាសលក់ផ្ទះបន្ទាន់នៅថ្ងៃនេះ។

នៅលើហ្វេសប៊ុករបស់ខ្លួន នាយ ហុងដា ថា "ផ្ទះលក់បន្ទាន់ផ្ទះកែងផ្លូវធំ 100ម៉ែត្រពីផ្សារឈូកមាស ខ្ញុំបាទនាយ ហុងដា ត្រូវកាលុយជាចាំបាច់ដើម្បីព្យាបាល លោកពុកដែលកំពុងតែ មានជំងឺធ្ងន់ធ្ងរ"។ តាមការបញ្ជាក់ផ្ទាល់ជាមួយ Sabay ឪពុករបស់លោក មានជំងឺរលាកសួតធ្ងន់ធ្ងរ ដែលជំងឺនេះ បានធ្វើទុក្ខអ្នកមានគុណ របស់លោកអស់រយៈ ពេលជាង ៣ខែមកហើយ ហើយមកទល់បច្ចុប្បន្ន ស្ថានភាពជំងឺកាន់តែវិវត្តគួរឲ្យបារម្ភ។

សមាជិកក្នុងក្រុមកំប្លែងនាយ កុយ បញ្ជាក់ថា ក្នុងរយៈកាលកន្លងមកនេះ លោកបានចំណាយប្រាក់ព្យាបាលលោកឪពុកអស់ជាច្រើនមកហើយ។ ក្នុងតួលេខទឹកប្រាក់ ដែលមិនត្រូវបានបញ្ចេញឲ្យ ដឹងលើការព្យាបាលជំងឺនេះ នាយ ហុងដា ប្រាប់ថា មួយចំនួនជាប្រាក់ ផ្ទាល់ខ្លួនដែលសល់បន្តិចបន្តួច ពីការសម្ដែង។

ឯមួយចំនួនទៀត គឺលោកបានខ្ចីបុលពីធនាគារ។ ប៉ុន្តែដោយសារ ការជំពាក់ធនាគារកាន់តែច្រើន ទើបលោកសម្រេចដាក់លក់ផ្ទះរបស់ស្នាក់នៅរាល់ថ្ងៃខាងលើនេះតែម្ដង។ "ខ្ញុំមើលគាត់អស់ច្រើនដែរអូន ខ្ចីគេខ្លះ ខ្ចីធនាគារខ្លះ ព្រោះមានអីរាល់ថ្ងៃ មានសូវបានធ្វើការងារឯណា រវល់មើលតែគាត់ អីចឹងមានតែលក់ផ្ទះនេះ យកលុយសងគេខ្លះ សល់ខ្លះទុក្ខមើលគាត់តទោមុខទៀត!”។

ផ្ទះដែលដាក់លក់ខាងលើនេះ នាយ ហុងដា បញ្ជាក់ថា ស្ថិតនៅកែង និងក្នុងតំបន់ងាយស្រួល ប្រកបអាជីវកម្មនានា ដូច្នេះ ប្រសិនបើបងប្អូនដែលចាប់អារម្មណ៍ អាចធ្វើការទាក់ទងលោកដោយផ្ទាល់ តាមរយៈលេខទូរសព្ទរបស់លោក017466646 081466646 និង 067466646៕

ដកស្រង់ពី៖ Sabay