បណ្តាញសង្គម

រំភើបបំផុត! ​អ្នក​ចម្រៀង​ពិការភ្នែក ធ្វើឲ្យគណៈកម្មការទប់ចិត្តមិនចុចកណ្ដឹងមាសមិនបាន

អ្នកចម្រៀងពិការភ្នែក ហើយកើតមានជំងឺ Autism មួយរូប ទទួលបានសំឡេងសាទរ ពាសពេញពិភពលោក ក្រោយពីបានឡើងបង្ហាញ សមត្ថភាពក្នុងកម្មវិធី America's Got Talent កាលពីពេលថ្មីៗនេះ។

បុរសវ័យ ២២ ឆ្នាំ ឈ្មោះ Kodi Lee រូបនេះ បានបង្ហាញមុខក្នុង កម្មវិធីកាលពីថ្ងៃអង្គារ ជាមួយម្ដាយរបស់ខ្លួន។ Tina ដែលជាម្ដាយបានរៀបរាប់ថា ៖ "តាមរយៈចម្រៀង និងការសម្ដែង គេ (Kodi) អាចស៊ូទ្រាំរស់នៅ លើពិភពលោកនេះ ព្រោះថានៅពេលដែលអ្នកកើតមានជំងឺ Autism ហើយនោះ វាពិតជាពិបាកធ្វើរឿង ណាមួយដូចអ្នកដទៃណាស់”។

មិនត្រឹមតែអាចច្រៀងបទ "A Song For You” ដោយ Leon Russell បានយ៉ាងពីរោះរណ្ដំប៉ុណ្ណោះទេ Kodi ថែមទាំងអាចលេងព្យ៉ាណូបានយ៉ាង ស្ទាត់ជំនាញទៀតផង។ ហេតុនេះហើយទើបរូប គេទទួលបានការសាទរ យ៉ាងច្រើនសន្ធឹក រហូតទទួលបានកណ្ដឹងមាស ទៅប្រកួតជុំចុងក្រោយ ដោយស្វ័យប្រវត្តិពី គណៈកម្មការ ទៀតផង៕

 

ដកស្រង់ពី៖ Sabay