Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Samsung​ Galaxy​ M10​ និង​ M20​ ចាប់​ផ្តើម​ទទួល​បាន​កំណែ​អាប់​ដេត​ឡើង​ទៅ​ Android​ 9​ Pie​ ហើយ

  • បោះពុម្ព

Galaxy M10 និង Galaxy M20 ជាស្មាតហ្វូនស្ថិតក្នុងលំដាប់ថវិកា ត្រកូល M ជំនាន់ថ្មី របស់ Samsung ដែលបំពាក់អេក្រង់លាតធំ ប្រើប្រាស់ម៉ូត Infinity-V, កាមេរ៉ាភ្លោះខាងក្រោយ និងមានលក្ខណៈសម្បត្តិគ្រាន់បើ។

ចំណុចមួយទៀត ស្មាតហ្វូនទាំងនេះ គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo ជំនាន់ 8.1 ចេញពីប្រអប់ មិនទាន់បានលោត មកភ្លក្សរសជាតិថ្មី ពី Android Pie នៅឡើយទេ ចាប់តាំងពេលប្រកាសចេញមក។

ជាក់ស្តែង នៅក្នុងពេលថ្មីៗនេះ ស្រាប់តែមានរបាយការណ៍មួយ ពីប្រទេសឥណ្ឌា បានបង្ហាញអោយដឹងថា Samsung បាននឹងកំពុងបញ្ចេញកំណែអាប់ដេត ឡើងទៅកាន់ Android 9 Pie  សម្រាប់ស្មាតហ្វូនត្រកូល M ជំនាន់ថ្មី ម៉ូឌែល Galaxy M10 និង Galaxy M20 ហ្នឹងគេហើយដើម្បីផ្តាច់ខ្លួនពី Android 8.1 Oreo។ លើសពីនេះ វានឹងនាំមកនូវបទពិសោធន៍ថ្មី សម្រាប់អ្នកប្រើប្រាស់ អោយកាន់តែប្រសើរជាងមុន និងជួយបង្កើនល្បឿនលើម៉ាស៊ីនស្មាតហ្វូន អោយកាន់តែប្រសើរជាងមុន។ ម្យ៉ាងវិញទៀត វារឹតតែជួយពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ Galaxy M10 និង Galaxy M20 នេះ អោយកាន់តែខ្លាំងជាងមុន  ផងដែរ។ វាក៏បន្ថែមជាមួយ OneUI ដែលមានការកែប្រមុខមាត់ថ្មី ទាំងស្រុងនៃ Interface ខណៈដែលអតិថិជន ប្រើប្រាស់ Samsung មិនតិចឡើយ ដែលកំពុងចង់បាន។

អញ្ចឹង នេះជាដំណឹងល្អមួយ ចំពោះម្ចាស់សា្មតហ្វូន Galaxy M10 និង Galaxy M20 ទាំងអស់ សម្រាប់ការត្រៀមខ្លួន ទទួលយកនូវរសជាតិ Android 9 Pie ផ្លូវការ។ យ៉ាងណា យើងនឹងរង់ចាំមើលបន្តថា តើស្មាតហ្វូន Galaxy របស់ Samsung ម៉ូឌែលណាទៀត ដែលនឹងទទួលបានកំណែអាប់ដេត ទាន់សម័យមួយនេះ?

ដកស្រង់ចេញពីCamborReport