Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sony អាច​នឹង​ចេញ​ស្មាត​ហ្វូន​អេក្រង់​បត់ ជា​មួយ​អេក្រង់​ថ្លៃកម្រិត​បង្ហាញ 4K នៅ​ឆ្នាំ​ក្រោយ

  • បោះពុម្ព

Sony ជាក្រុមហ៊ុនដែលផលិតស្មាតហ្វូន ឈានមុខគេមួយ ប៉ុន្តែពួកគេហាក់បន្ធូរដៃមួយរយៈធំហើយ ព្រោះពួកគេនៅមិនមាន គម្រោងនាំយកស្មាតហ្វូន ពិសេសអ្វីមកឱ្យអ្នកប្រើនៅឡើយ។ តួរយ៉ាងឆ្នាំនេះ ពួកគេចេញតែ

ស្មាតហ្វូន ប៉ុន្មានម៉ូឌែលប៉ុណ្ណោះ ហើយក៏មានតែ Xperia 1 ប៉ុណ្ណោះដែលជាកំពូលស្មាតហ្វូន ដ៏គួរឱ្យចាប់អារម្មណ៍ជាងគេ។ សំនួរនៅពេលនេះគឺថា តើពួកគេមានគម្រោងផលិត ស្មាតហ្វូនពិសេស ដូចជាស្មាតហ្វូន អេក្រង់បត់ដែរឫទេ?!

តាមសារពត៌មានក្រៅស្រុក បានឱ្យដឹងខ្លះៗពីស្មាតហ្វូនអេក្រង់បត់ ឫ foldable ស្មាតហ្វូនរបស់ Sony ហើយ។ តាមការបង្ហើបវាអាចមានឈ្មោះ ក្នុងស្រឡាយថ្មីគឺ Xperia F។ Xperia F អាចនឹងជាកំពូល ស្មាតហ្វូន ដែលមាន លក្ខណៈសម្បត្តិជាស្មាតហ្វូនហ្គេម ជាមួយអេក្រង់ល្អ OLED កម្រិតបង្ហាញ 4K និង គាំទ្របច្ចេកវិទ្យាល្អៗ ពី Sony ដែលយើងឃើញមានបំពាក់លើ Xperia 1 ផងដែរ។ ចំពោះឈីបរបស់វា ក៏អាចជាឈីបខ្លាំងនិង អាចមានបំពាក់រ៉េមទំហំ រហូតដល់ 8GB ដំបូងគេ ខណៈដែលនៅលើ Xperia 1 ពួកគេបំពាក់រ៉េមទំហំ 6GB ប៉ុណ្ណោះ ។

Sony Xperia 1 ជាស្មាតហ្វូនដែលទទួលបាន ការចាប់អារម្មណ៍ច្រើនជា មួយអេក្រង់ល្អ ខ្នាតថ្មី 21:9 ជាមួយអេក្រង់ OLED ពី Samsung និង មានកម្រិតបង្ហាញដល់ 4K គាំទ្របច្ចេកវិទ្យា HDR (BT.2020), DCI-P3 100%, Triluminos display និង X-Reality Engine។ ពិតណាស់ខ្ញុំក៏ជាអ្នកគាំទ្រ ស្មាតហ្វូនរបស់ Sony ដូចគ្នាប៉ុន្តែខ្ញុំពិតជាខកបំណង ដោយសារពួកគេមិនមាន ការរចនា និង ឌីហ្សាញ ស្មាតហ្វូនអោយ មានភាពច្នៃប្រឌិត ពិសេស ដូចគេសោះនោះ។ ចំពោះគម្រោងនៃ Xperia F អាចនឹងត្រូវការ ពេល យូរ ព្រោះថាក្រុមហ៊ុន Sony អាចនឹងត្រូវការពេល អភិវឌ្ឍន៍ និងសម្រេចចិត្ត ព្រោះអីពួកគេត្រូវការពេល ស្វែងយល់ពីតម្រូវការ ទីផ្សារស្មាតហ្វូនអេក្រង់បត់សិន ថាវាយ៉ាងណា។

សរុបមកនេះគ្រាន់ជាពត៌មាន ដំបូងដែលអាចអោយយើង រំពឹងថាក្នុងពេលខាងមុខ យើងនឹងបាន ឃើញ ស្មាតហ្វូនអេក្រង់បត់ពី Sony ។ ចំពោះគម្រោងខាងលើនេះដែរ គឺមានមែនឆាប់ប៉ុន្មានទេ ព្រោះប្រភព ពត៌មាន ដដែលបានបង្ហើបថាអាច នឹងចេញក្នុងកំឡុងឆ្នាំក្រោយឯណោះ។

ដកស្រង់ចេញពីCamborReport