Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​ទុ​យ ​កត្តា​ផ្ទាល់ខ្លួន​ទើប​ជីវិត​សិល្បៈ​មិនសូវ​លូតលាស់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើទោះបីជាក្នុងពេល បច្ចុប្បន្នវិស័យសិល្បៈ ហាក់មានការរីកដុះដាល ប៉ុន្តែពិធីករ អតីតតារាចម្រៀង និងសម្តែងលោកអុឹង រដ្ឋា ហៅទុយ មិនមានពន្លឺជាថ្មីឡើងវិញទេ នៅក្នុងអាជីពនេះ ។

លោកទុយ នៅតែបន្តការងារជាពិធីករ ទូរទស្សន៍CTN ផ្តាច់មុខតែមួយមុខប៉ុណ្ណោះ ។ លោកអុឹង រដ្ឋា ហៅទុយ បានកសាងកេរ្តិ៍ឈ្មោះនៅក្នុងអាជីពចម្រៀង និងសម្តែងបានមួយរយៈប៉ុណ្ណោះ ប៉ុន្តែវិថីមួយនេះ បានកប់បាត់ទៅវិញ បន្ទាប់ពីលោកកើតមានបញ្ហាផ្ទាល់ខ្លួនជាបន្តបន្ទាប់។

បច្ចុប្បន្នក្រៅពីអាជីពជា ពិធីករប្រចាំស្ថានីយទូរទស្សន៍CTN តែមួយមុខនោះ លោកមិនមានអ្វីផ្សេង នៅក្នុងផ្នែកសិល្បៈឡើយ បើទោះបីជាពេលនេះតារារួម ជំនាន់ជាមួយលោកខ្លះកំពុង តែកាក់កបខ្លាំងនៅអាជីពសិល្បៈ ។ លោកអុឹង រដ្ឋា ហៅទុយ បានអះអាងកាលពីពេល ថ្មីៗកន្លងមកថា រូបលោកគឺជាបុគ្គលិកពេញសិទ្ធិ សម្រាប់ទូរទស្សន៍CTN ហេតុនេះលោកមិនអាចចេញ ទៅណាឆ្ងាយពីទូរទស្សន៍មួយនេះឡើយ ។

ក្រៅពីបុគ្គលិកCTN រូបលោកក៏មានឈ្មោះនៅក្នុង ការិយាល័យទី៥ផ្នែកសិល្បៈនៃ កងកម្លាំងប្រឆាំងភេវរកម្ម ក្នុងនាមជានាយទាហានមួយរូបដែរ ។ លោកទុយ និយាយថា «ក្នុងនាមជាបុគ្គលិកមួយរូបរបស់CTN យើងក៏ពិបាកទៅធ្វើអ្វីផ្សេងទៀត ប៉ុន្តែកន្លងមកខ្ញុំក៏ធ្លាប់សាកល្បងរកស៊ីផងដែរ តែដោយសារមិនមានជំនាញក៏ខាត ហើយក៏ឈប់ទៅវិញ ។

ក្នុងនាមជាអ្នកសិល្បៈ មួយរូបខ្ញុំក៏មានបំណងចង់ ធ្វើឲ្យប្រសើរឡើងថែមទៀត សម្រាប់អាជីពមួយនេះផងដែរ។ ប៉ុន្តែដោយសារខ្ញុំមានភាពជាប់ចិត្តជាពិធីករ ទើបនៅតែក្រាញននាល នៅតែស្ថានីយទូរទស្សន៍CTN នេះ បើទោះបីជាមានកម្មវិធីដែលខ្ញុំ ធ្លាប់កាន់ខ្លះបានបិទ និងបើកឡើងវិញក៏ដោយ »។

លោកទុយរំពឹងថា សម្រាប់ទូរទស្សន៍ដែលលោកកំពុងតែបម្រើការនេះអាចនឹងមានការបង្កើតឡើងកម្មវិធី ថ្មីៗបន្ថែមទៀតនៅចុងឆ្នាំនេះឬក៏ពេលណាមួយជាក់ជាមិនខាងឡើយ ។ លោកបញ្ជាក់ថា «យើងមានអាជីពតែពីធីករនេះ ហើយបើយើងUpdate ទៅជាតារាចម្រៀងនោះគឺត្រូវមើលពីសមត្ថភាពរបស់យើងជាមុនសិន ខណៈពេលកន្លងមកខ្ញុំក៏ធ្លាប់ច្រៀងដែរ តែអាជីពនេះមិនបានធ្វើឲ្យខ្ញុំឈានទៅមុខឡើយ»។

សម្រាប់បញ្ហាដែលធ្វើឲ្យអាជីពសិល្បៈរបស់លោកមិនសូវលូតលាស់នោះ លោកទុយ ដាក់បញ្ហាចោទមកពីរូបលោកផ្ទាល់តែម្តង ព្រោះមួយរយៈដែលលោកមានបញ្ហាលែងលះភរិយា និងម្តាយទទួលមរណភាព លោកបានចោលការងារស្ទើរទាំងស្រុង ។ ដោយឡែកសម្រាប់រឿងស្នេហាវិញលោក អុឹង រដ្ឋា បានលើកឡើងថា រហូតមកដល់វ័យជិត៤០ឆ្នាំនេះលោកនៅមិនទាន់មានស្នេហាថ្មីទៀតឡើយ ប៉ុន្តែសម្រាប់គូអនាគតលោកកំពុងពិចារណាដែរ ។

លោកថា «កន្លងមកខ្ញុំមិនដែលគិតរឿងស្នេហាឡើយ ប៉ុន្តែចូលមកដល់វ័យនេះហាក់មានអារម្មណ៍ថាឯកា និងចង់មានគ្រួសារថ្មីផងដែរ ក្នុងពេលដែលមិត្តភក្តិរបស់ខ្ញុំសុទ្ធតែមានកូនប្រពន្ធអស់ហើយ»។ យ៉ាងណាក្តីលោកទុយ នៅតែមានភាពស្ទាក់ស្ទើរនៅឡើយចំពោះបញ្ហានេះ ដោយសារតែនៅមានភារកិច្ចទទួលរ៉ាប់រងមើលថែ ប្អូនៗនៅក្នុងបន្ទុក បន្ទាប់ពីម្តាយរបស់លោកបានទទួលមរណភាព ៕

ដកស្រង់ពី៖ កោះសន្ថិភាព