បណ្តាញសង្គម

អ្នកបើកបរ រថយន្តដឹកសំរាម ក្រុមហ៊ុនស៊ិនទ្រី ផ្ទុះកូដកម្ម មិនចូលធ្វើការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤នេះ អ្នកបើកបររថយន្ត ដឹកសំរាមរបស់ ក្រុមហ៊ុន ស៊ិនទ្រី ប្រមាណ ៥០ នាក់ ក្នុងចំណោម ៣០០ នាក់ នៅមុខទីស្នាក់ការក្រុមហ៊ុន ដែលមានទីតាំងនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ បាននាំគ្នាធ្វើកូដកម្ម មិនចូលធ្វើការ ជាថ្មីម្តងទៀតហើយ បន្ទាប់ពីពួកគេ ខឹងនឹងថៅកែក្រុមហ៊ុន ចោទថា លួចបូមប្រេងលក់ និងគំរាមឲ្យសមត្ថកិច្ច ឃាត់ខ្លួនពួកគេថែមទៀត។

តំណាងក្រុមកម្មករ ធ្វើកូដកម្ម បានឲ្យដឹងថា ពួកគេមិនបានលួចបូម ប្រេងសាំងរថយន្តលក់នោះទេ ការបូមរបស់ពួកគេ គឺស្របទៅតាមកិច្ចសន្យា របស់ភាគី ក្រុមហ៊ុន ។ ព្រោះនាពេលកន្លងទៅ ក្រុមហ៊ុនបាន ប្រាប់ថា ពេលបញ្ចប់ការងារ ប្រេងនៅសល់ក្នុងរថយន្ត ក្រុមកម្មករ អាចបូមយកទៅលក់បាន។ ក្រុមអ្នកតវ៉ា បានអះអាងថា ប្រសិនបើ ភាគីក្រុមហ៊ុន មិនព្រមដកការចោទប្រកាន់ និងមិនបញ្ជាក់ ឲ្យបានច្បាស់ ពីបញ្ហានេះទេ ពួកគេនឹងមិន ចេញធ្វើការឡើយ។

សូមបញ្ជាក់ថា ក្រុមកម្មកររបស់ក្រុមហ៊ុន ស៊ិនទ្រី កាលពីខែកុម្ភៈ ថ្មីៗកន្លងមកនេះ ពួកគេបានតវ៉ា អស់ជាច្រើនថ្ងៃ ម្តងមកហើយ ដោយទាមទារឲ្យក្រុមហ៊ុន ដំឡើងប្រាក់ខែ ដល់ពួកគេ៕

ដកស្រង់ពី៖ CEN