Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេចធ្លាយ Case របស់ iPhone 2019 និង​យក​មក​ប្រៀប​ធៀប​ជាមួយ iPhone ជំនាន់​មុន​ៗ!

  • បោះពុម្ព

កាលពីប៉ុន្មានថ្ងៃមុន ក្រុមសារពត៌មាន 9to5Mac ទទួលបានកញ្ចប់ដ៏ពិសេសមួយ ផ្ញើមកពីទីក្រុង Shenzhen ប្រទេសចិន ដែលនៅខាងក្នុងមាន Case ទាំងអស់ចំនួន 3 និងរំពឹងទុកថា អាចនឹងជារបស់ iPhone ស៊េរីឆ្នាំ

2019 នេះផងដែរ។ នាក្នុងឆ្នាំ 2019 នេះ iPhone ស៊េរីថ្មីៗទាំង 3 ម៉ូឌែល គឺត្រូវបានគេហៅថា iPhone 11, iPhone 11 Max ហើយនិង iPhone 11R ព្រមទាំងបំពាក់នូវ សេនស័រកាមេរ៉ាថ្មី ដោយយោងទៅតាម របាយការណ៍លេចធ្លាយ ចេញពីប្រភពជាច្រើន។

ប្រសិនបើការរចនាបថ ដូចមានបង្ហាញលើ Case ទាំងអស់ពិតមែន នោះគឺមានន័យថា iPhone ស៊េរីឆ្នាំ 2019 គ្រប់ម៉ូឌែលទាំងអស់ នឹងអាចទទួលបាន កាមេរ៉ារាងការ៉េ នៅលើជ្រុងខាងឆ្វេងដៃ ដែលប្រទះឃើញថា មានហ្វេនមួយចំនួន មិនសូវជាគាំទ្រនោះឡើយ។ របាយការណ៍ជាច្រើន បានលើកឡើងឲ្យដឹងថា iPhone 11 និង iPhone 11 Max នឹងអាចទទួលបាន សេនស័រកាមេរ៉ា 3 គ្រាប់ ជាមួយនឹងភ្លើងជំនួយ Flash LED ដោយឡែកសម្រាប់ iPhone 11R ដែលមានតម្លៃសមរម្យ ជាងម៉ូឌែលផ្សេងៗទៀត នឹងអាចដំឡើងដល់ត្រឹម 2 គ្រាប់តែប៉ុណ្ណោះ។ របាយការណ៍ដដែល បាននិយាយបន្ដថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់កាមេរ៉ា Super Wide (12MP) សម្រាប់បន្ថែមឲ្យ iPhone 11 ហើយនិង iPhone 11 Max ដែលមានលក្ខណៈ ស្រដៀងគ្នាទៅនឹង Samsung Galaxy S10 អញ្ចឹងដែរ។

លើសពីនេះទៅទៀត Case ថ្មីៗទាំងអស់នេះ គឺបានបង្ហាញឲ្យឃើញថា ប៊ូតុងបិទ/បើកសម្លេង និងប៊ូតុងបញ្ជាសម្លេង ដែលមាននៅលើ iPhone 11 Max នឹងមានទីតាំងទាបជាង iPhone XS Max បន្ដិចបន្ដួចផងដែរ។ ចំពោះរូបភាព Render លេចធ្លាយមួយចំនួន ចេញកាលពីមុនៗមក គឺបានបង្ហាញថា iPhone 11 នឹងទទួលបាន ការឌីហ្សាញថ្មី សម្រាប់ប៊ូតុងបិទ/បើកសម្លេង ដូច្នេះប្រហែលជា ការផ្លាស់ប្តូរថ្មីនេះ អាចខុសគ្នាពី ការឌីហ្សាញពីមុន ឬក៏ក្រុមហ៊ុន Apple ចង់ប្ដូរមកក្រោមបន្ដិច ដើម្បីឲ្យអ្នកប្រើប្រាស់ ងាយស្រួលក្នុងការ ឈោងចុចជាងមុន ក៏អាចថាបានដែរ។

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញអំពី Case របស់ iPhone ស៊េរីឆ្នាំ 2019៖

https://www.youtube.com/watch?time_continue=7&v=XA6BoBDmWWs
សរុបមក ពិតប្រាកដណាស់ Case ទាំងអស់នេះ គឺត្រឹមគ្រាន់តែជា ការលេចធ្លាយប៉ុណ្ណោះ និងមិនទាន់ប្រកាសចេញ ជាផ្លូវការពីក្រុមហ៊ុន Apple នៅឡើយនោះទេ ហេតុដូច្នេះហើយ ការឌីហ្សាញផ្សេងៗ នឹងអាចមានការផ្លាស់ប្ដូរ។ ហាក់បីដូចជា កាលពីឆ្នាំមុនៗអញ្ចឹងដែរ ដោយមានគេរំពឹងទុក ជាច្រើនថា Apple នឹងប្រកាសចេញ iPhone ស៊េរីថ្មីៗជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះ។

ដកស្រង់ចេញពីCamborReport