Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោលសំរាមក្នុងលូ រួមចំណែកធ្វើអោយមាន ជំនន់ទឹកភ្លៀងខ្លាំង

  • បោះពុម្ព

ភ្នំពេញ៖ មានមូលហេតុជាច្រើន ដែលបានបង្កអោយ រាជធានីភ្នំពេញ ត្រូវបានជន់លិច ដោយភ្លៀងខ្លាំង កាលពីចុងសប្តាហ៍មុន។ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានបង្ហាញ មូលហេតុទាំងនោះ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានថ្មីៗ ។

លោក លាង ដឺលុច៖ ភ្លៀងធ្លាក់កាល ពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅ បានធ្វើអោយ រាជធានីភ្នំពេញ លិចលង់យ៉ាងខ្លាំង ហើយមានអ្នករស់នៅ ក្នុងរាជធានីមិនតិចឡើយ បានរិះគន់ដដែលអំពី ការលិចលង់នេះ។

លោក ឡុង ឌីម៉ង់ លោកជាអ្នកនាំពាក្យ របស់សាលារាជធានីភ្នំពេញ ខ្ញុំចង់ស្តាប់ ការពន្យល់របស់លោក អំពីមូលហេតុ ដែលធ្វើអោយភ្នំពេញ ជន់ជំនន់ទឹកភ្លៀង។ លោក ឡុង ឌីម៉ង់៖ មានមូលហេតុច្រើនយ៉ាង ដែលរួមផ្សំគ្នា ធ្វើអោយរាជធានីភ្នំពេញ លិចខ្លាំង កាលពីថ្ងៃសុក្រនោះ។ ទីមួយគឺ កត្តាប្រែប្រួល អាកាសធាតុ។ នៅថ្ងៃនោះ ភ្លៀងធ្លាក់ខ្លាំង នៅក្នុងខណ្ឌដូនពេញ និងខណ្ឌចំការមន ដែលធ្វើអោយ កំពស់ទឹកឡើង ដល់៩០មីល្លីម៉ែត្រ ខ្ពស់ជាងពេលរាល់ដង ដែលកំពស់ទឹកភ្លៀងមាន ត្រឹម៧០មីល្លីម៉ែត្រ ទៅ៨០មីល្លីម៉ែត្រ។ នៅថ្ងៃនោះដែរ នៅក្នុងរាជធានី ភ្នំពេញដូចគ្នា ល្បាយទឹកភ្លៀង នៅក្នុង ខណ្ឌទួលគោកមាន កំពស់ត្រឹម៦០មីល្លីម៉ែត្រ ប៉ុណ្ណោះ។

ម្យ៉ាងទៀត ប្រព័ន្ធលូភាគច្រើនដែល នៅសល់ពីទស្សវត្សរ៍ ឆ្នាំ១៩៥០ និង១៩៦០នោះ មានទំហំតូច បើប្រៀបធៀប នឹងចំនួនមនុស្ស ជាង២លាននាក់ នៅក្នុងរាជធានីភ្នំពេញ។ ទីពីរ សមត្ថភាពនៃស្ថានីយ បូមទឹកនៅ មិនទាន់គ្រប់គ្រាន់ល្មម។ ទីបី ដោយសារ ស្ថានភាពរបស់ រាជធានីភ្នំពេញ ដែលត្រូវបានកសាង លើអតីតបឹងជាច្រើន មានរាងជាបាតខ្ទះ ហើយស្ថិតនៅទាបជាង នីវ៉ូ (Niveau) ទឹកទន្លេ។ លោក លាង ដឺលុច៖ តើមានមូលហេតុ អ្វីផ្សេងទៀតទេ? លោក ឡុង ឌីម៉ង់៖ នៅមានមូលហេតុសំខាន់ មួយទៀត គឺដោយសារសកម្មភាព របស់ពលរដ្ឋ ដែលបានចោលសំរាមចូល ក្នុងប្រឡាយឡូ។

លោកដឹងទេ គ្រាន់តែសំរាម នៅក្នុងប្រឡាយលូ បឹងត្របែកយើង ត្រូវកាយចេញចំនួន ពី៨ទៅ១០ឡាន ក្នុងមួយថ្ងៃ។ ហើយក្នុងមួយខែយើង ស្រង់សំរាមចេញ បានពី៥០ ទៅ ៦០ឡាន។ លោក លាង ដឺលុច៖ តើអ្វីទៅជាវិធានការ ឬដំណោះស្រាយ របស់សាលារាជធានីភ្នំពេញ? លោក ឡុង ឌីម៉ង់៖ យើងកំពុងអនុវត្ត ប្លង់មេនៅទូទាំង រាជធានីភ្នំពេញ។ យើងក៏មានជំនួយពី Jica ដូចលោក បានឃើញហើយថា ពួកគេកំពុងបើកការដ្ឋាន នៅតាមផ្លូវនានាក្នុង រាជធានីភ្នំពេញ។

ជាការពិត ការដ្ឋានសាងសង់នេះ វាក៏ជាឧបសគ្គខ្លះ នៃការរំដោះទឹកជំនន់ដែរ។ នៅមានគម្រោងការដ្ឋាន ជាច្រើនទៀត ដែលជាគម្រោង របស់សាលារាជធានីភ្នំពេញ។ រហូតដល់ចុងឆ្នាំនេះ ស្ថានភាព នៃជំនន់ទឹកភ្លៀង នឹងត្រូវបានកាត់បន្ថយច្រើន។ លោក លាង ដឺលុច៖ នៅក្រោយការលិចលង់ខ្លាំងនេះ តើថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានប្រជុំគ្នាដោះស្រាយ បញ្ហានេះយ៉ាងណាខ្លះ? លោក ឡុង ឌីម៉ង់៖ មិនមានកិច្ចប្រជុំ ជាពិសេសអ្វីទេ។ ប៉ុន្តែកន្លងមកនេះ លោកអភិបាល បានចេញបញ្ជាហើយ អោយអាជ្ញាធរតាមខណ្ឌ ដោះស្រាយបញ្ហាទាំងនេះ ដូចជាការស្តារលូ ស្តារសំរាមជាដើម៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ