បណ្តាញសង្គម

Realme​ ត្រៀម​នឹង​បញ្ចេញ​ស្មាត​ហ្វូន​ 5G​ នៅ​ក្នុង​ឆ្នាំ​ 2019​ នេះ​ហើយ​!

គិតមកត្រឹមពាក់កណ្តាលឆ្នាំ 2019 នេះ យើងសង្គេតឃើញថា មានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ ជាច្រើន បានធ្វើការបញ្ចេញរួចរាល់ ទៅលើការបញ្ចូលបច្ចេកវិទ្យាថ្មី អាចប្រើប្រាស់សេវាអ៊ីនធើណែត កម្រិតល្បឿន5Gទៅលើប្រភេទ Device

ជំនាន់ថ្មី របស់ពួកគេ និងខ្លះកំពុងតែធ្វើតេស្តសាកល្បង។ ជាក់ស្តែង សម្រាប់ក្រុមហ៊ុន ដែលបានដំណើរការរួច រួមមាន Samsung, Huawei, Xiaomi និង OnePlus ជាដើម ដែលសុទ្ធសឹងជាគូប្រជែងគ្នា វាយលុកចូលមកកាន់ ទីផ្សារស្មាតហ្វូន និងដើម្បីទាក់ទាញ ចំណាប់អារម្មណ៍ ពីសំណាក់អ្នកប្រើប្រាស់។

ដោយឡែក នៅពេលថ្មីៗនេះ ស្រាប់តែមានដំណឹងលេចលឺមួយ ពីប្រទេសឥណ្ឌា បានបង្ហាញអោយដឹងថា ក្រុមហ៊ុន Realme កំពុងត្រៀមបញ្ចេញ ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលបញ្ចូលបច្ចេកវិទ្យាថ្មី ទៅលើការប្រើប្រាស់ល្បឿន អ៊ីនធើណែតកម្រិត 5G នាពេលខាងមុខ ក្នុងអំឡុងឆ្នាំ 2019 នេះ។ មិនតែប៉ុណ្ណោះ លោក Madhav Sheth ដែលជា CEO ប្រចាំ Realme ក៏បានសរសេរបញ្ជាក់ នៅលើគណនី Twitter បង្ហាញពាក់ព័ន្ធជាមួយ ចំនុចមួយនេះ ផងដែរ និងមានដាក់ hashtag #5GisReal ទៀតផង។ នេះអាចបញ្ជាក់យ៉ាងច្បាស់ថា Realme នឹងបញ្ចេញស្មាតហ្វូនដំណើរការសេវា 5G ជាផ្លូវការ នៅក្នុងឆ្នាំ 2019 ពិតមែន។ យ៉ាងណា ចំពោះកាលបរិច្ឆេទ និងឈ្មោះម៉ូឌែលអ្វីនោះ យើងនៅមិនទាន់បានដឹង នៅឡើយទេ។

សរុបមក វាក៏ជាដំណឹងល្អមួយ សម្រាប់អតិថិជន ដែលនិយមគាំទ្រ ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន Realme អាចមានឱកាស ប្រើប្រាស់ល្បឿនសេវាអ៊ីនធើណែតកម្រិត 5G ហ្នឹង។ នេះក៏ជាការបង្ហាញ ពីភាពខិតខំប្រឹងប្រែង ដើម្បីប្រកួតប្រជែង មិនអោយចាញ់ចិត្ត នឹងក្រុមហ៊ុនដទៃឡើយ។

ដកស្រង់ចេញពីCamborReport