បណ្តាញសង្គម

vivo​ X27​ ទទួល​បាន​ជម្រើស​ពណ៌​បន្ថែម​ថ្មី​មួយ​ទៀត​ មើល​យូរ​កាន់​តែ​ស៊ី​វិ​ល័យ​

vivo X27 ជាស្មាតហ្វូន ដែលមានអេក្រង់លាតធំ គែមខ្លី គ្មានថ្ងាសឆក អាចស្កេនម្រាមដៃលើអេក្រង់បាន កាមេរ៉ាមុខផុសចេញពីតួខ្លួន កាណុងកាមេរ៉ាក្រោយ 3 គ្រាប់ និងមានលក្ខណៈសម្បត្តិ ល្អច្រើន ឯរចនាបថរូបរាងទៀតសោត

ក៏ប្រណិតបែបទាក់ទាញ ផងដែរ។ ចំពោះស្មាតហ្វូននេះ ត្រូវបានប្រកាសចេញ កាលពីចុងខែ មីនា កន្លងទៅ ជាមួយនឹងជម្រើស 2 ពណ៌ ដែលយើងអាច ជ្រើសរើស រួមមាន ពណ៌ឈូកមាស និងពណ៌ខៀវដឹត ដោយពណ៌ទាំងនេះ ជាប្រភេទ Gradient Color។

នៅថ្ងៃនេះដែរ ក្រុមហ៊ុន vivo ក៏បានប្រកាសចេញស្មាតហ្វូនម៉ូឌែល X27 ជាមួយជម្រើសពណ៌ថ្មី មួយទៀត មានឈ្មោះហៅថា Symphony Summer ដែលជាប្រភេទ Gradient Color ដូចពណ៌មុនៗដែរ។ សម្រាប់ vivo X27 ពណ៌ថ្មីនេះ គឺមិនមានអ្វី កែប្រែឡើយ ប៉ុន្តែវាបង្កើននូវភាព ឆើតឆាយនៃស្មាតហ្វូន ថែមមួយកម្រិតទៀត មើលយូរកាន់តែស៊ីវិល័យ។ រីឯលក្ខណៈសម្បត្តិ និងរូបរាង គឺនៅដដែល ពោលគឺវានៅតែដូច នឹង vivo X27 ធម្មតាអញ្ចឹង ដោយវាមានអេក្រង់លាតទំហំ 6.39 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ និងមានកម្រិត Aspect Ratio 19.5:9។ វានៅតែបំពាក់ បន្ទះឈីប Snapdragon 710, មានរ៉េមទំហំ 8GB ជាមួយអង្គចងចាំទំហំ 256GB, ដំណើរការដោយ Android 9.0 Pie ស្រោបដោយស្បែក Funtouch OS 9 និងមានថាមពលថ្មទំហំ 4000 mAh។ ចំណែកឯសមត្ថភាព កាមេរ៉ាទាំងមុខ និងក្រោយ គឺនៅរក្សាទុក ដូច X27 ដដែល រួមជាមួយចំនុច ផ្សេងៗទៀត។

ជាចុងក្រោយ សម្រាប់ស្មាតហ្វូន X27 ពណ៌ថ្មីនេះ vivo នឹងដាក់លក់ ចាប់ពីថ្ងៃទី 18 ខែមិថុនា ខាងមុខ ឯតម្លៃវិញ ខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ នៅឡើយទេ ប៉ុន្តែវាអាចនឹងមានតម្លៃ ដូចមុនដដែល ហើយក៏អាចនឹងមាន នៅក្នុងទីផ្សារស្រុកយើង នាពេលឆាប់ៗខាងមុខ ផងដែរ។ ដូច្នេះ  សម្រាប់អ្នកដែលចង់ប្តូរអារម្មណ៍ ជាមួយនឹងការប្រើប្រាស់ស្មាតហ្វូន X27 ពណ៌ Symphony Summer នេះ អាចរង់ចាំ និងពិចារណាបាន ព្រោះពណ៌របស់វា ពិតជាស្រស់ស្អាត និងមើលទៅប្លែកភ្នែក តែម្តង។

ដកស្រង់ចេញពីCamborReport