បណ្តាញសង្គម

MSI GP75 Leopard កុំព្យូទ័រ​យួរ​ដៃ​ស៊េរី​ថ្មី បំពាក់ CPU ជំនាន់​ទី 9 និង​បំពាក់​ក្រាហ្វិច GTX 16 Series ជំនាន់​ចុង​ក្រោយ​បង្អស់ ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​លេង​ហ្គេម​បច្ចុប្បន្ន!

ថ្មីៗនេះ ក្រុមហ៊ុន MSI បានបញ្ចេញនូវ MSI GP75 Leopard ដែលជាកុំព្យូទ័រស៊េរីថ្មីមួយ មានរូបរាងស្រស់ស្អាតទាក់ទាញខ្លាំង និងសមត្ថភាពខ្លាំង សម្រាប់ការលេងហ្គេម។ MSI GP75 Leopard ប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 processor

ជំនាន់ទី 9 និងមានភ្ជាប់នូវក្រាហ្វិកកាត GeForce® GTX 1660Ti 6GB ប្រភេទ GDDR6 ព្រមទាំងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 Home និង Windows 10 Pro។

MSI GP75 Leopard បំពាក់នូវអេក្រង់ប្រភេទ IPS-Level Gaming Panel ទំហំធំរហូតដល់ 17.3 អ៊ីញបង្ហាញរូបភាពក្នុងកម្រិត Full HD 1080p និងមានកម្រិត Refresh Rate 144Hz អាចលេងហ្គេមក្រាហ្វិចធំៗ បានយ៉ាងរលូនមិនទាក់ឡើយ។ បន្ថែមពីនេះ អេក្រង់របស់ MSI GP75 Leopard គឺមានគែមស្តើង ផ្តល់ភាពងាយស្រួលក្នុងការទស្សនា ពិតជាជក់ចិត្តដិតអារម្មណ៍ មែនទែនក្នុងការប្រើប្រាស់។ អ្វីដែលកាន់តែអស្ចារ្យជាងនេះ ទៀតនោះ កុំព្យូទ័រនេះ គឺមានភ្ជាប់ជាមួយ នឹងក្តារចុច PER-KEY RGB GAMING KEYBOARD របស់ STEELSERIES ដែលនឹងផ្តល់អោយអ្នក ប្រើប្រាស់ចូលចិត្ត និងរីករាយកាន់តែខ្លាំងជាមួយ នឹងការលេងហ្គេម ដោយសារតែគ្រាប់ Keys នេះ មានភ្ជាប់ជាមួយនឹងភ្លើង Lighting ល្អបំផុតសម្រាប់ការលេងហ្គេម។

មួយវិញទៀត កុំព្យូទ័រលេងហ្គេមស៊េរីថ្មីនេះ ក៏មានភ្ជាប់ជាមួយនឹងអេក្រង់ MATRIX DISPLAY សម្រាប់ធ្វើការទ្រទ្រង់ ទៅលើមុខងារ MULTI-TASK ដែលអាចប្រើប្រាស់បាន 3 ម៉ូនីទ័រតាមរយៈរន្ធដោត HDMI និង mini DisplayPort ដែលផ្តល់ជូនការទស្សនា បានដល់ទៅកម្រិត 4K@60Hz ដែលផ្តល់នូវភាព រីករាយកាន់តែ អស្ចារ្យថែមទៀតផង។ បន្ថែមពីនេះទៀតនោះ ដើម្បីអោយម៉ាស៊ីននេះត្រជាក់នោះ ក្រុមហ៊ុន MSI ក៏ប្រើប្រាស់នូវ ប្រព័ន្ធត្រជាក់ផ្តាច់មុខ Cooler Boost 5 ដែលមានកង្ហាចំនួន 2 ដើម ដែកភាយកំដៅចំនួន 7 ដើម្បីរក្សាស៊ីតុណ្ហភាព អោយកាន់តែប្រសើរ នៅពេលដែលលោកអ្នកលេងហ្គេម។ Dragon Center ជាមួយនឹង Gaming Mode ដែលផ្តល់ភាពងាយស្រួល ដល់អ្នកលេងហ្គេមដោយមិន ចាំបាច់ពិបាកក្នុងការកំណត់ សម្រាប់ហ្គេមនីមួយៗឡើយ MSI App Player សម្រាប់បទពិសោធន៍ នៃការលេងហ្គេម យ៉ាងអស្ចារ្យរវាងស្មាតហ្វូន និង PC។ ប្រព័ន្ធសំឡេង Giant Speakers លឺខ្លាំងជាងមុនដល់ទៅ 5 ដងថែមទៀតផង។

សម្រាប់អ្នកលេងហ្គេមប្រភេទ 3D ក៏នឹងទទួលបាននូវសំឡេងពិរោះកម្រិត Surround Sound រួមជាមួយ នឹងការគ្រប់គ្រងទៅលើតន្រ្តី ខ្សែភាពយន្ត និងការខល Conference បានផងដែរ។ ប្រព័ន្ធសំឡេង AUDIO BOOST គឺមានកម្លាំងខ្លាំងជាងមុន 30% ជាមួយនឹងការភ្ជាប់ជាមួយ AMP (Audio Power Amplifier) និងរន្ធដោតកាសស្តាប់ពណ៌មាសនេះ។

MSI GP75 Leopard ដែលបំពាក់ក្រាហ្វិកកាត GeForce® GTX 1660 Ti គឺបានធ្វើអោយម៉ាស៊ីននេះ មានកម្លាំងខ្លាំង ហើយថែមទាំង ឈ្នះពានរង្វាន់ NVIDIA Turing™ architecture ថែមទៀតផង វាជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ NVIDIA។

នៅក្នុងភាពជាដៃគូជាមួយ នឹងក្រុមហ៊ុន Blue Stacks នៅក្នុងការអភិវឌ្ឍ ផ្តាច់មុខកម្មវិធី MSI APP PLAYER នេះក៏នឹងនាំយកនូវ បទពិសោធន៍នៃ ការលេងហ្គេមអស្ចារ្យបំផុត សម្រាប់ហ្គេមនៅលើទូរស័ព្ទទៅកាន់ PC Platform នេះ ហើយអ្នកនៅតែ អាចលេងហ្គេមនេះ ជាមួយនឹង Keyboard Lighting និងក្រាហ្វិកកម្រិតខ្ពស់ថែមទៀត។ មួយវិញទៀត MSI GP75 Leopard ក៏មាន DRAGON CENTER 2.0 គឺសម្រាប់ធ្វើការគ្រប់គ្រង និងការបង្កើននូវកម្លាំង កាន់តែខ្លាំងក្លាទៅលើ ការលេងហ្គេមនៅលើ ម៉ាស៊ីននេះផងដែរ។ ជាមួយនឹងសមត្ថភាពខ្លាំងបែបនេះ លោកអ្នកអាចរកទិញម៉ូឌែល MSI GP75 Leopard ក្នុងតម្លៃ 1599USD ជាមួយនិង specification ដូចខាងក្រោម៕

ដកស្រង់ចេញពីCamborReport