Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កើតជម្លោះរាប់ឆ្នាំ ទីបំផុត Taylor Swift និង Katy Perry ត្រូវគ្នាវិញហើយ

  • បោះពុម្ព

ជម្លោះរវាង តារាចម្រៀងស្រីជួរមុខ Taylor Swift និង Katy Perry ត្រូវបានបញ្ចប់ ជាផ្លូវការកាលពីម្សិលមិញនេះ ក្រោយមើលមុខគ្នាមិនចំអស់ពេលរាប់ឆ្នាំ។

ម្សិលមិញនេះ Katy Perry បានបង្ហោះរូបលើ Instagram នៃនំមួយចានមាន សរសេរពាក្យថា "Peace At Last” ហើយក្នុងរូបនេះបាន Tag ម្ចាស់បទ "Blank Space” ចូល និងសរសេរ Caption ថា "feels good @taylorswift” រួមទាំងដាក់ទីតាំងនៃរូបថា "Let's Be Friends” ទៀតផង។

តារាចម្រៀង ស្រីទាំងពីរនេះធ្លាប់ ជាមិត្តនឹងគ្នា ប៉ុន្តែរឿងរ៉ាវប្រែជាមិនល្អ នៅពេលដែលម្ចាស់បទ "Dark Horse” មានទំនាក់ទំនងជិតស្និទ្ធនឹងតារាចម្រៀង ប្រុស John Mayer ដែលមានចចាមអារ៉ាម ថាជាអតីតមិត្តប្រុសរបស់ Taylor។ ក្រោយមកអ្នកទាំងពីរក៏មានឈ្លោះគ្នារឹតតែខ្លាំង ដោយសារតែអ្នក រាំអមឆាកម្នាក់ ដែលបានផ្លាស់ខ្លួន ពីការរាំក្នុងការប្រគំតន្ត្រីរបស់ Katy ទៅរាំឲ្យ Taylor រួចត្រឡប់ទៅកាន់ Katy វិញ។

ជម្លោះនេះនាំឲ្យ មានការចេញចម្រៀង ឌឺដងដូចជា "Bad Blood” ដោយ Taylor Swift និង "Swish Swish” ដោយ Katy Perry ផងដែរ។ យ៉ាងណាក្ដីជម្លោះ អ្នកទាំងពីរចាប់ផ្ដើមសាបរលាប ហើយការបង្ហោះលើ Instagram នៅពេលនេះ មិនមែនជាលើកដំបូង នៃការផ្សារភ្ជាប់ទំនាក់ទំនង របស់អ្នកទាំងពីរនោះទេ។

ឆ្នាំមុន Katy បានផ្ញើមែកដើមអូលីវទៅឲ្យ Taylor ដោយមានភ្ជាប់សារសុំទោស។ ហើយពីរសប្ដាហ៍មុន Taylor បានបញ្ចូលបទថ្មីរបស់ Katy ចំណងជើងថា "Never Really Over” ទៅកាន់ Playlist ក្នុងកម្មវិធីចម្រៀង Apple Music របស់ខ្លួនទៀតផង។ ពេលនេះតារាស្រីកំពូលទាំងពីរត្រូវគ្នាវិញ ធ្វើឲ្យអ្នកគាំទ្រសង្ស័យថា អ្នកទាំងពីរអាចនឹង ចេញបទចម្រៀងរួមគ្នា ក្នុងពេលឆាប់ៗខាងមុខនេះ៕

ដកស្រង់ពី៖ Sabay