បណ្តាញសង្គម

Justin Bieber ទទួលស្គាល់ថាអាចទ្រោមដោយសារ Tom Cruise បើសិនវ៉ៃគ្នាមែន

កាលពីដើមសប្ដាហ៍តារាចម្រៀងវ័យក្មេង Justin Bieber បានធ្វើឲ្យគេឯងភ្ញាក់ផ្អើល ក្រោយពីបានប្រកាសថាចង់បបួលតារាសម្ដែង Tom Cruise វ៉ៃគ្នាក្នុងទ្រុង។

ប៉ុន្តែពេលនេះ Justin បានទទួលស្គាល់ថាវាគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។

ពេលជួបសម្ភាសន៍ជាមួយសារព័ត៌មាន TMZ តារាវ័យ ២៥ ឆ្នាំរូបនេះ បាននិយាយថា ការបង្ហោះលើ Twitter របស់ខ្លួន កើតមានក្រោយពីបានឃើញ Tom Cruise នៅក្នុងបទសម្ភាសន៍មួយ។

Justin និយាយដូចនេះ ៖ "ខ្ញុំអត់ស្គាល់គាត់ (Tom Cruise) ទេ។ រឿងហេតុគឺខ្ញុំបានឃើញ គាត់នៅក្នុងបទសម្ភាសន៍ មួយ ហើយគាត់ក៏លេច ចេញក្នុងការគិតរបស់ខ្ញុំ។ វាគ្រាន់តែជាការ Tweet លេងៗមួយ។ ពេលខ្លះខ្ញុំតែងតែលេងសើចបែបនេះ”។ ម្ចាស់បទ "Sorry” ទទួលស្គាល់ដែរថា អាចទ្រោមខ្លួនដោយសារ Tom Cruise បើសិនជាវ៉ៃគ្នាមែន។

Justin បន្តទៀតថា ៖ "គាត់មានកម្លាំងខ្លាំង ដូចឪពុកម្នាក់។ គាត់ជាឪពុកម្នាក់មែនអត់?”។ គួរដឹងថាតារាសម្ដែង Tom Cruise មានកូនចំនួន ៣ ដោយកូនពីរនាក់ មានជាមួយតារាសម្ដែង Nicole Kidman និងកូនម្នាក់ទៀតមានជាមួយភរិយាក្រោយ Katie Holmes៕

ដកស្រង់ពី៖ Sabay