Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រ​ហែល​ 2​ឆ្នាំ​ទៅ​មុខទៀត​ ស្មាត​ហ្វូន​ដែល​ពាក់​​ឆក​​លើ​​ក្បាល​ ​​អាច​​នឹង​​កាត់​បន្ថយ​មកស្ថិត​​ក្នុង​ភាគរយ​តិច​បំផុត​

  • បោះពុម្ព

អាចនិយាយបានថា ស្របពេលដែលទូរសព្ទជាច្រើន កំពុងតែព្យាយាមពង្រីក ទំហំអេក្រង់ និងកាត់បន្ថយគែមអេក្រង់ អោយមកខ្លីបំផុតនោះ គឺពួកវាត្រូវការដាក់ថ្ងាសឆក ចូលផងដែរ ព្រោះត្រូវការន្លែង សម្រាប់ដាក់កាមេរ៉ាមុខ និងរន្ធស្ដាប់សម្លេង

ដែលមិនអាចជៀស ផុតនោះទេ។ បើតាមភាពជាក់ស្តែង ក្នុងអំឡុងឆ្នាំ 2017 កន្លងទៅ ម៉ូតឆកទ្រវែងលើ iPhone X របស់ក្រុមហ៊ុន Apple បានក្លាយជាអ្នកបើកផ្លូវមួយ សម្រាប់ស្មាតហ្វូន Android ជាច្រើន យកលំនាំតាម បើទោះបី វាជាម៉ូតឆក ដែលចេញក្រោយ Essential Phone ក៏ដោយ។ និយាយរួមទៅ ម៉ូតឆកតូចលើ Essential Phone ចេញមុនគេមែន តែមិនសូវមានអ្នកផ្អើលឡើយ ដល់ពេលចេញឆកទ្រវែងមក ស្រាប់តែមានការរិះគន់ច្រើន និងក្លាយជាម៉ូត ពេញនិយម តែម្តង។

លុះមកដល់ក្នុងឆ្នាំ 2018 គឺជាឆ្នាំមួយ ដែលប្រជុំដោយអ្នកគុណនិយម ស្មាតហ្វូនមានក្បាលឆក ជាច្រើនម៉ូត ទាំងឆកទ្រវែង ឆកអក្សរ U និងឆកតំណក់ទឹក ជាដើម។ វាបានកើតឡើង នៅលើស្មាតហ្វូន គ្រប់លំដាប់ថ្នាក់ តាំងពីលំដាប់កំពូល ធ្លាក់មកដល់លំដាប់មធ្យម ព្រោះនៅក្រោមហេតុផលម្យ៉ាង គឺដើម្បីពង្រីកផ្ទៃអេក្រង់ អោយលាតធំ គែមខ្លី។

ការវិវត្តន៍នេះ បានធ្វើអោយក្រុមហ៊ុនផលិតស្មាតហ្វូន Android មួយចំនួន ផ្លាស់ប្តូរគំនិត និងដើម្បីតម្រូវចិត្ត អ្នកប្រើប្រាស់ តាមរយៈការបំពាក់លេនកាមេរ៉ាមុខទំលុះអេក្រង់ និងមានខ្លះទៀត ដាក់សេនស័រកាមេរ៉ាមុខ ផុស ឬហូតចេញពីតួខ្លួន។ តួយ៉ាង គឺនៅក្នុងឆ្នាំ 2019 នេះ តែម្តង ព្រោះយើងឃើញថា ស្មាតហ្វូនជំនាន់ថ្មី ដែលមកពីគ្រប់ជាន់ថ្នាក់ គឺមានមួយចំនួនហើយ ដែលកំពុងប្រើប្រាស់ផ្ទៃអេក្រង់លាត សម្លាប់ម៉ូតឆកចោល។ ចំនុចនេះ បានធ្វើអោយអតិថិជន ជាច្រើន សប្បាយចិត្ត និងមានអារម្មណ៍រីករាយ សម្រាប់ការផ្លាស់ប្តូរ ពីសំណាក់ក្រុមហ៊ុនទាំងនោះ ទោះជាវានៅមានមួយចំនួនទៀត នៅពាក់ថ្ងាសឆកបន្ត លើស្មាតហ្វូន ក៏ដោយ។

រឹតតែភ្ញាក់ផ្អើលជាងគេ សម្រាប់ក្នុងពាក់កណ្តាលឆ្នាំ 2019 នេះ គឺថាក្រុមហ៊ុនចិន OPPO និង Xiaomi បានធ្វើការដាក់បង្ហាញ នូវបច្ចេកវិទ្យាថ្មី ដំបូងគេបង្អស់ នៅក្នុងពិភពលោក ដែលបង្កប់កាមេរ៉ាថត Selfie ក្រោមអេក្រង់ បានសម្រេច ជាផ្លូវការ។ មានន័យថា ពួកគេមិនចាំបាច់ប្រើប្រាស់លេនទំលុះអេក្រង់ ឬដាក់សេនស័រកាមេរ៉ាមុខ ផុស ឬហូតចេញពីតួខ្លួន ដើម្បីទទួលបានអេក្រង់លាតធំ ទៀតឡើយ។

សរុបមក បើយោងទៅតាមសមិទ្ធផល ដែលខាងក្រុមហ៊ុននីមួយៗ កំពុងព្យាយាមធ្វើ ដើម្បីកាត់បន្ថយឬលុបបំបាត់ឆកនេះ ចោលតែម្តង គឺអាចអោយយើងសន្មត់បានថា ប្រហែលយ៉ាងយូរ ២ឆ្នាំ ទៅមុខទៀត ស្ទីលម៉ូតឆកគ្រប់ទម្រង់ ដែលកំពុងមាន នៅលើម៉ូឌែលស្មាតហ្វូនលំដាប់មធ្យម ដល់លំដាប់កំពូលនោះ អាចនឹងអាចនឹងស្ថិតក្នុងភាគរយតិចបំផុត និងអាចឈានដល់ ការលែងមានវត្តមាន ផងដែរ។ ចុះសម្រាប់ប្រិយមិត្តអ្នកអានវិញ មានមតិយោបល់យ៉ាងណាដែរ បើសិនជាឆកត្រូវបាត់មុខចេញ ពីពិភពគុណស្មាតហ្វូន?

ដកស្រង់ចេញពីCamborReport