បណ្តាញសង្គម

ស្មាតហ្វូន 9 ម៉ូឌែល​របស់ Xiaomi នេះ អាច​ដំឡើង​ទៅ Android Q បាន​ក្នុង​ឆ្នាំ 2019 នេះ

បន្ទាប់ពីបានរយៈពេល ប្រហែលជាមួយខែ ក្រោយពីប្រព័ន្ធប្រតិបត្តិការ Android Q បានប្រកាសចេញដោយ Google មិនបានយូរប៉ុន្មានផង Xiaomi ក៏បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូនចំនួន 9 ម៉ូឌែលរបស់ខ្លួន នឹងអាចទទួលបាន កំណែអាប់ដេត

នៅចុងឆ្នាំ 2019 នេះ ហើយសម្រាប់ស្មាតហ្វូន 2 ម៉ូឌែលទៀត គឺត្រូវរង់ចាំដល់ដើមឆ្នាំ 2020។ ចំណែកឯអ្វី ដែលគួរឲ្យចាប់អារម្មណ៍ នោះគឺថាស្មាតហ្វូនម៉ូឌែល Redmi Note 7 ហើយនិងម៉ូឌែល Note 7 Pro ក៏ប្រទះឃើញមាន លើតារាងជាមួយនឹង ស្មាតហ្វូនលំដាប់កំពូលៗដែរ។ 

កាលពីពេលថ្មីៗនេះ Xiaomi បានធ្វើការបង្ហោះ ចេញសេចក្ដីប្រកាស តាមរយៈគេហទំព័រ MIUI សម្រាប់ប្រទេសចិន ដែលបង្ហាញអំពី ពត៌មានលម្អិត និងកាលវិភាគបញ្ចេញ កំណែអាប់ដេតទៅ ប្រព័ន្ធប្រតិបត្តិការ Android Q ឲ្យស្មាតហ្វូនរបស់ខ្លួន ដោយរួមមានទាំងម៉ាក Redmi ផងដែរ។ កាលពីថ្ងៃប្រកាសចេញ Android Q ដំបូង យើងឃើញមានត្រឹមតែ ស្មាតហ្វូនម៉ូឌែល Mi MIX 3 និងម៉ូឌែល Mi 9 ហើយបន្ទាប់មក មានការបន្ថែម Redmi K20 Pro តែប៉ុណ្ណោះ ក៏ប៉ុន្មាននាពេលឥឡូវនេះ គឺបូករួមសរុបដល់ទៅ 11 ម៉ូឌែលឯណោះ។ ចំពោះស្មាតហ្វូនទាំងអស់នោះ គឺរួមមានដូចជា Xiaomi Mi 8, Mi 8 Screen Fingerprint Edition, Mi 8 Explorer Edition, Mi 9, Mi 9 SE, Mi MIX 2S, Mi MIX 3, Redmi K20 ហើយនិង K20 Pro សុទ្ធតែត្រឹមចេញ នៅក្នុងចុងឆ្នាំ 2019 នេះ ដោយឡែក សម្រាប់ម៉ូឌែល Redmi Note 7 ហើយនិង Note 7 Pro គឺទាល់តែដើមឆ្នាំ 2020 ឯណោះ។

ជាទីបញ្ចប់ ចំនុចដែលគួរឲ្យកត់សម្គាល់ នោះគឺថាតារាងដាក់ បង្ហាញខាងលើនោះ គឺបញ្ចេញសម្រាប់ម៉ូឌែល Chinese Version ហើយចំណែកឯម៉ូឌែល Global Version ក៏អាចនឹងត្រូវចេញ ប្រហាក់ប្រហែលគ្នា អញ្ចឹងដែរ ដោយរំពឹងទុកថា អាចយឺតជាង 2 ទៅ 3 សប្ដាហ៍។ ទន្ទឹមនឹងនេះដែរ យើងក៏សង្ឃឹមថា នឹងអាចបានឃើញ MIUI 11 ដែលអាចនឹងប្រកាសចេញ ក្នុងពេលឆាប់ៗនេះ ហើយក៏មុនពេល ប្រព័ន្ធប្រតិបត្តិការ Android Q ចេញធំទូលាយ ថែមទៀតផង។

ដកស្រង់ចេញពីCamborReport