Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារា​សម្តែង​ស្រី​ស្រស់ លង់​ស្នេហ៍​លោក​ប៉ូលិស​​ស័ក្តិ​២ ឆែក​ហាង​លក់​ឡេ​កាលពី​ពេល​ថ្មី​ៗនេះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ល្បីល្បាញពេញបណ្តាញ សង្គមហ្វេសប៊ុករឿង ប៉ូលិសស័ក្តិ២ ឆែកហាង លក់ឡេ មានរូបសង្ហាមិនចាញ់តួកុន។

ក្នុងនោះដែរ តារាសម្តែងស្រីកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ក៏បានពោលពាក្យសរសើរ ចំៗហាក់ពេញចិត្តខ្លាំង ចំពោះលោកប៉ូលិស រូបនេះផងដែរ។ ក្រៅពីចាប់អារម្មណ៍ នឹងរឿងចុះចាប់កន្លែងលក់ឡេ មានទស្សនិកជន ជាពិសេសនារីៗជាច្រើន បានបញ្ចេញយោបល់ជុំវិញសម្រស់លោកមន្ត្រីប៉ូលីសទៅវិញថា មានរូបរាងសង្ហារមិនចាញ់តួកុន។

ក្នុងនោះតារាសម្តែងស្រីកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ក៏បានព្រលយពាក្ យហាក់ពេញចិត្តខ្លាំងនឹងភាពក្លាហាន និងរូបសម្រស់របស់លោកមន្ត្រីមួយរូបនេះ។ ទោះជាយ៉ាងណា តារាស្រីរូបនេះបញ្ជាក់ថា ការចែករំលែក និងពោលពាក្យសរសើរនេះ មិនមែនមានតែនាងទេ ហើយនាងពិតជាសរសើរដោយស្មោះពីសមត្ថភាព ភាពក្លាហាន និងរូបសម្រស់ ប៉ុន្តែមិនមែនបានន័យថា នាងលង់ស្រលាញ់នោះទេ។

នាងទទួលស្គាល់ថា បានតាមដានព័ត៌មាននេះហើយ ក៏ចូលទៅបញ្ចេញយោបល់ខ្លះៗទៅ តែបើរឿងស្គាល់ ឬមានទំនាក់ទំនងពិសេសនោះគ្មានទេ។ នាងថា បុរសសង្ហា មានសមត្ថភាព ការងារសមរម្យជាចំណុចពិសេសបំផុត ហើយដែលមនុស្សស្រីចាប់អារម្មណ៍ និងចង់បានជាស្វាមីនៅថ្ងៃអនាគត។

នាងថា ប្រសិនបើលោកមន្ត្រីប៉ូលីសរូបសង្ហានេះបានឃើញនាង សូមផ្តាំផ្ញើសារសាកសួរសុខទុក្ខ និងផ្តាំឲ្យលោកប៉ូលីសជួយបង្ក្រាបករណីខុសច្បាប់ជាច្រើនទៀត ហើយថែទាំសុខភាពហាត់ប្រាណ មានរូបរាងស្រស់សង្ហារ ។ គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ ហាងលក់ឡេតាមអនឡាញដ៏មានប្រជាប្រិយភាពក្នុងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Ah Gi Leader ដែលមានលក់គ្រឿងក្រអូប បោះដុំ និងរាយនាំមកពីប្រទេសថៃ ត្រូវបានកម្លាំងគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផល ក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ និងដកហូតផលិតផលចំនួន៨មុខ ស្មើនឹងជិត១ពាន់ប្រអប់។

ការចុះបង្ក្រាប ហាងលក់ឡេខាងលើនេះ ធ្វើឡើងកាលពី ម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចសំណង់១២ ផ្ទះល្វែងលេខ៧ ផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយសមត្ថកិច្ចមានការសង្ស័យថា ផលិតផលទាំងនោះនាំចូល និងចែកចាយនៅលើទីផ្សារដោយគ្មានច្បាប់អនុញ្ញាត ព្រមទាំងមានការកែច្នៃម្សៅលាបមុខ និងខ្លួនពីកំប៉ុងដើមដាក់កំប៉ុងថ្មី គ្មានស្លាកសញ្ញាផលិតផល ហើយចែកចាយនៅទីផ្សារដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់៕

ដកស្រង់ពី៖ កោះសន្តិភាព