Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi កំពុង​សិក្សា​លើ​ស្មាតហ្វូន មាន​បំពាក់​​សេនស័រ​កាមេរ៉ា 64MP ជំនាន់​ចុង​ក្រោយ​ពី Samsung

  • បោះពុម្ព

Xiaomi និងម៉ាក Redmi របស់ខ្លួន បានទទួលកេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញ គឺដោយសារតែ ការលក់ស្មាតហ្វូន គុណភាពល្អៗ នៅក្នុងតម្លៃសមរម្យ ដែលមិនសូវមាន ក្រុមហ៊ុនដទៃទៀត ធ្វើតាមនោះឡើយ។ តាំងពីពេលមុនៗមក ក្រុមហ៊ុនចិនមួយនេះ

បានចាប់ផ្ដើមប្រើ យុទ្ធសាស្ត្របែបថ្មី ដោយធ្វើការផលិត ស្មាតហ្វូនលំដាប់កំពូល និងដាក់លក់ក្នុងតារាងតម្លៃ មធ្យមតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ Xiaomi ក៏កំពុងតែរៀបចំ បញ្ចេញនូវស្មាតហ្វូន ស៊េរីថ្មី ផ្សេងមួយទៀត ដែលមានភ្ជាប់មកនូវ សេនស័រកាមេរ៉ា 64MP ទំហំធំជាងគេ នៅលើទីផ្សារ ថែមទៀតផង។

ការលេចធ្លាយលើកនេះ គឺត្រូវបានគេប្រទះឃើញ នៅក្នុងកម្មវិធីកាមេរ៉ា MIUI (Camera App) ផ្ទាល់តែម្ដង ដែលមាននៅក្នុង កំណែអាប់ដេត MIUI 10 (v9.6.17) សម្រាប់ស្មាតហ្វូន Redmi K20 Pro (Chinese Version) ដោយអក្សរកូដ ត្រូវបានសរសេរថា “64MP Dual CAMERA” ទុកដាក់បង្ហាញជា Watermark នៅលើរូបភាពនានា។ នាពេលបច្ចុប្បន្ននេះ សេនស័រកាមេរ៉ា របស់ស្មាតហ្វូនប្រភេទ Samsung 64MP ISOCELL Bright GW1 គឺជាសេនស័រតែមួយគត់ ដែលមានលក់លើទីផ្សារ ហេតុដូច្នេះហើយ យើងអាចរំពឹងទុកថា Xiaomi នឹងជ្រើសរើសយក សេនស័រកាមេរ៉ាមួយនេះ ទៅបំពាក់លើស្មាតហ្វូន ជំនាន់ក្រោយរបស់ខ្លួន។ 

 

សេនស័រកាមេរ៉ា IOSCELL Bright GW1 គឺមានភីកសែលទំហំ 0.8μm និងមានបច្ចេកវិទ្យា 4-in-1 Tetracell ផលិតដោយ Samsung ដែលមានលក្ខណៈ ស្រដៀងគ្នាទៅនឹង Pixel Binning អញ្ចឹងដែរ។ ចំណែកឯបច្ចេកវិទ្យានេះ បានអនុញ្ញាតឲ្យរូបភាព 64MP ផ្ដុំរួមគ្នា ឲ្យទៅជាទំហំ 16MP ដើម្បីអាចឲ្យភ្លើង បំភ្លឺបានគ្រប់គ្រាន់ និងការថតក្នុងពេលងងឹត ឲ្យកាន់តែមានគុណភាពល្អ។ ទន្ទឹមនឹងនេះដែរ អ្នកប្រើប្រាស់ទាំងអស់ ទាល់តែជ្រើសរើសយក មុខងារ Pro Mode បានអាចថតរូបក្នុងទំហំ 64MP បានថែមទៀតផង។

លើសពីនេះទៅទៀត Samsung បានអះអាងថា សេនស័រស៊េរីថ្មីនេះ អាចទ្រទ្រង់ការថត HDR ដល់ទៅកម្រិត 100dB ដែលទទួលបានចំនួន 66% ខ្ពស់ជាង សមត្ថភាពកម្រិត 60dB HDR នៅលើស្មាតហ្វូនដទៃទៀត។ ចំពោះការអនុវត្តជាក់ស្តែង យើងនឹងអាចប្រទះ ឃើញមានកម្រិត Dynamic Range ហើយនិងកម្រិត Contrast ក្នុងរូបភាពទាំងអស់ ដែលថតចេញមកពី សេនស័រកាមេរ៉ានេះ។

ដកស្រង់ចេញពីCamborReport