Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេល​វេលា​សាក​សម​សម្រាប់​ Galaxy​ A8​ Star​ អាច​តម្លើង​ទៅ​កាន់​ Android​ 9​ Pie​ បាន​មក​ដល់​ហើយ​

  • បោះពុម្ព

ពាក់កណ្តាលឆ្នាំ 2019 នេះ ក្រុមហ៊ុន Samsung ហាក់ដូចជាពន្លើន ទៅលើការទម្លាក់ចេញ កំណែអាប់ដេត ផ្នែកប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie សម្រាប់ស្មាតហ្វូន Galaxy ស៊េរីមុនៗ បន្តបន្ទាប់ ដើម្បីបានស្គាល់រសជាតិថ្មី ហ្នឹងគេ។ តួយ៉ាង

ដូចជាប៉ុន្មានថ្ងៃមុននេះ Samsung បានផ្តល់សិទ្ធអោយម្ចាស់ស្មាតហ្វូនក្នុងត្រកូល J គឺម៉ូឌែល Galaxy J7 ស៊េរីឆ្នាំ 2017 ដើម្បីអាចតម្លើង Android 9.0 Pie ផ្តាច់ខ្លួនចេញពី Android Oreo។

មិនទាន់អស់ទេ ព្រោះនៅពេលនេះ ក្រុមហ៊ុនក៉ូរ៉េខាងត្បូងមួយនេះ បានចាប់ផ្ដើម បើកអោយមានកំណែអាប់ដេត ផ្ដាច់ខ្លួនថ្មី មួយទៀតហើយ សម្រាប់អតិថិជន របស់ខ្លួនទាំងអស់ ដែលកំពុងតែប្រើប្រាស់ នូវស្មាតហ្វូនម៉ូឌែល Galaxy A8 Star មានលេខសម្គាល់ G885FOLM2BSF8 ដើម្បីអាចតម្លើង ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Pie បានដូចគេ ដូចឯងដែរ។ សម្រាប់កំណែអាប់ដេតថ្មីនេះ អ្នកជាម្ចាស់ Galaxy A8 Star នឹងទទួលបានការ កែប្រែមុខងារថ្មីៗបន្ថែម ដែលមាននៅលើ Android Pie និងពង្រឹងបន្ថែម ទៅលើប្រព័ន្ធសុវត្ថិភាព ហើយជាពិសេស ដំណើរការប្រើប្រាស់ទូទៅ ក៏បានរលូនជាងមុន ផងដែរ។ លើសពីនេះ សម្រាប់ Android Pie 9.0 នេះ Samsung ក៏ផ្តល់ជូន UI ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា One UI ដែលមានការកែប្រមុខមាត់ថ្មី ទាំងស្រុងនៃ Interface ពេលបានប្រើប្រាស់ ផងដែរ។

អញ្ចឹង សម្រាប់ប្រិយមិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ស្មាតហ្វូន ម៉ូឌែល Galaxy A8 Star អាចធ្វើការត្រួតពិនិត្យមើល ដោយខ្លួនឯងបាន ដោយចូលទៅកាន់ Settings > About Phone > System Update ដើម្បីស្វែងរកកំណែអាប់ដេត Android 9 Pie ថ្មីមួយនេះ។ ក្នុងករណីដែលមិនទាន់ទទួលបានទេ គឺត្រូវរង់ចាំបន្តិចសិន ប៉ុន្តែបើបានហើយ ឆាប់រកកន្លែងមាន WiFi អាប់ដេតភ្លាមទៅ។

ដកស្រង់ចេញពីCamborReport