Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Nova 5 អាច​នឹង​មាន​កាមេរ៉ា​មុខ​ទំហំ 32 មេហ្គាភិចសែល នេះ​បើ​តាម​ការ​បង្ហោះ​របស់​ក្រុមហ៊ុន

  • បោះពុម្ព

កាន់តែខិតជិតមកដល់មែនទែនហើយ នោះគឺថ្ងៃដែល Huawei ប្រកាសចេញស្មាតហ្វូនត្រកូល Nova របស់ខ្លួន ដែលយើងបានដឹងថា វាមានដូចជា Nova 5, Nova 5i និង Nova 5 Pro។ បើតាមការបង្ហោះ ដោយផ្ទាល់ពីក្រុមហ៊ុន នៅលើបណ្ដាញសង្គម

Weibo បានឲ្យដឹងថា ក្រុមហ៊ុននឹងប្រកាស Nova series នៅថ្ងៃសុក្រនេះហើយ។ លើសពីនេះទៅទៀត យើងក៏ទទួលដំណឹងដែរថាចំពោះម៉ូឌែល Huawei Nova 5 នឹងភ្ជាប់ជាមួយនឹងកាម៉េរ៉ាមុខទំហំ 32MP ប្រហែលជាអាចនឹងមានឆក បែបដំណក់ទឹក មិនមែនដូចការបែកធ្លាយ លើកមុនដែលថា ជាម៉ូតទំលុះអេក្រង់ដូច S10 របស់ Samsung ឡើយ។

គួរបញ្ជាក់ផងដែរថា គឺ Huawei Nova 5i ឯណេះទេ ដែលត្រូវបានរំពឹងថា នឹងអាចមានរន្ធដាក់កាម៉េរា នៅលើអេក្រង់ប្រភេទ LCD។ ចំណែកឯ Nova 5/ 5 Pro ឯណោះវិញ អាចនឹងមានម៉ូដអេក្រង់ឆក បែបដំណក់ទឹក ដូចក្នុងរូបភាពគេបង្ហោះ នៅខាងលើអញ្ចឹង។ ងាកមកផ្នែកកម្លាំងម៉ាស៊ីនវិញ Nova 5 និង 5 Pro អាចនឹងភ្ជាប់មក ជាមួយបន្ទះឈីប Kirin 980 ខណៈពេលដែល Nova 5i អាចនឹងបំពាក់មកបន្ទះឈីប Kirin 710។ អញ្ចឹងចំពោះម៉ូឌែល Nova 5 នឹងអាចមានកាមេរ៉ា Selfie ទំហំ 32MP រីឯម៉ូឌែលផ្សេងទៀត ដូចជា Nova 5 Pro និង 5i យើងមិនទាន់ដឹងច្បាស់នៅឡើយទេ។

សរុបមកយើងនឹងដឹងកាន់តែច្បាស់បន្ថែមទៀតពី Nova Series នៅថ្ងៃសុក្រនេះ ដែលវាកាន់តែកៀកមែនទែនហើយ ដោយខ្ញុំគិតថា អ្នកទាំងអស់គ្នា ដែលជាអ្នកគាំទ្រផលិតផល ក្រុមហ៊ុនមួយនេះ ចង់ឲ្យវាកាន់តែមកដល់លឿន ជាងនេះទៅទៀត។ អ្នកទាំងអស់ក៏អាចបញ្ចេញយោបល់ បានផងដែរទាក់ទងនឹងម៉ូឌែលថ្មីនេះ។

ដកស្រង់ចេញពីCamborReport