Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បណ្ដុំម៉ូដថ្មីស្អាតៗ ស្នាដៃកូនខែ្មរទទួលការគាំទ្រច្រើន និងត្រៀមបង្ហាញខ្លួននៅសហរដ្ឋអាមេរិកឆាប់ៗ

  • បោះពុម្ព

វត្តមាននៃខូឡិកហ្សិនថ្មី របស់ខ្លួនក្នុងកម្មវិធីបង្ហាញម៉ូដ ផ្តាច់មុខមួយរបស់លោក ម៉ែន សីហា Queen Victoria ទើបតែបានបង្ហាញនៅឯសណ្ឋាគារ នីអូ កាលពីពេលថ្មីៗកន្លងទៅនេះ។

ខូឡិកហ្សិនថ្មីដែលមានសរុប ២៦ឈុតសម្រាប់រដូវកាល « Spring And Summer 2019 » នេះ សុទ្ធសឹងតែជាសម្លៀកបំពាក់នារីដ៏ស្រស់ស្អាតប្លែកបំផុតដែលយក លំនាំតាមភពនានា នៅក្នុងចក្រវាឡទៀត។ នេះជាការរៀបចំកម្មវិធី ដើរម៉ូដដំបូងផ្ទាល់ខ្លួន របស់អ្នកច្នៃម៉ូដរូបនេះ ជាមួយនឹងសម្លៀកបំពាក់ស្អាតៗ គ្រងដោយតារាបង្ហាញម៉ូដល្បីៗ ជាច្រើនប្រចាំកម្ពុជានិងបរទេស បានធ្វើឲ្យបរិយាកាសនៅក្នុងកម្មវិធីកាន់តែមាន ភាពសប្បាយរីករាយ និងជាទីចាប់អារម្មណ៍។

ជាក់ស្តែងបណ្តុំម៉ូដជាច្រើនបានទទួលការកោតសរសើរយ៉ាងខ្លាំងពីអ្នកចូលរួមក្នុងកម្មវិធី បង្ហាញនូវឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ែន សីហា ឬ Oliva Kong ជាអ្នករចនាម៉ូដរបស់ស្លាកយីហោ « Queen Victoria» នេះក៏បានបង្ហើបប្រាប់ Sabay ថា ៖ គម្រោងរៀបចំកម្មវិធីបង្ហាញម៉ូដរបស់ខ្លួនបន្ទាប់ពីកម្មវិធីមួយនេះចប់នឹងត្រៀម នៅឯសហរដ្ឋអាមេរិកនាពេលខាងមុខឆាប់ៗនេះនាចុងខែ តុលាផងដែរ។

នេះពិតជាឱកាសមួយ ដែលបង្ហាញពិភពលោក ឲ្យបានដឹងថាកូនខ្មែរ ក៏អាចច្នៃម៉ូដសម្លៀកបំពាក់ បានយ៉ាងស្រស់ស្អាតមិនចាញ់បរទេសនោះឡើយ។ ពិសេសលោកពិតជាសប្បាយចិត្ត យ៉ាងខ្លាំងពីបណ្តាអ្នកឧបត្ថម្ភ ចូលរួមគាំទ្រស្នាដៃលោក និងភ្ញៀវកិត្តយសជាច្រើនពេញចិត្តនៅម៉ូដសម្លៀកបំពាក់លោក។ នេះជាជោគជ័យយ៉ាង ធំរបស់លោកមួយផងដែរ ពីការគាំទ្រពីបងប្អូន៕

ដកស្រង់ពី៖ Sabay