បណ្តាញសង្គម

ទីបំផុត អ៊ុន អាលីហ្សា បង្ហោះរូប Pre-Wedding ស្អាតៗត្រជាក់ភ្នែកបង្អួតអ្នកគាំទ្រជាផ្លូវការហើយ

ក្រោយលេចឮដំណឹង កៀកថ្ងៃចូលរោងជ័យ តារាសម្តែងអ៊ុន អាលីហ្សាជាមួយអនាគត ស្វាមីនៅឯនាយសមុទ្រកន្លងថ្មីៗ ពេលនេះសាមីខ្លួនបានបង្ហោះនូវរូបភាព Pre Wedding ជាច្រើនសន្លឹកដែលមើល ទៅត្រជាក់ភ្នែកណាស់។

រូបទាំងនោះបានបង្ហួតសម្រស់ នៅក្នុងទឹកដីអង្គរ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូលរួមសាទរសរសើរថា មួយគូនេះពិតជាស្រស់ស្អាត ស័ក្តិសមគ្នាណាស់។ អាលីហ្សា បានរៀបចំកម្មវិធីជាលក្ខណៈគ្រួសារ ជួបជុំជប់លៀងលាភាពនៅលីវ កាលពីម្សិលមិញ មុនថ្ងៃមង្គលសេរីរបស់នាង ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២២ខែមិថុនា ខាងមុខនេះ ពោលនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ នៅកោះពេជ្រ អាគារ L ។

គួរបញ្ជាក់ផងដែរថា សម្រាប់ទំនាក់ទំនងតារាស្រីរូបនេះជាមួយអនាគតស្វាមី មុននឹងឈានដល់ថ្ងៃរៀបការ អាលីហ្សា ក៏បានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាបីឆ្នាំមកហើយ និង ភ្ជាប់ពាក្យកាលពីមួយឆ្នាំមុន។ បើតាមការឲ្យដឹង ស្វាមីនាង ជាអ្នកជំនួញដែលមានឈ្មោះ លី ឃាំង និងជាអានិកជនខ្មែរ-អាមេរិក។

បើតាមប្រភពជាក់លាក់ពីមិត្តជិតស្និទ្ធថា ក្រោយរៀបអាពាហ៍ពិពាហ៍រួច អាលីហ្សានិងចាកចេញពីកម្ពុជា ទៅរស់នៅជាមួយស្វាមីនៅឯសហរដ្ឋអាមេរិកទៀតផង៕

ដកស្រង់ពី៖ Sabay