Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​Galaxy​ Note​ 10​ របស់​ Samsung​ អាច​នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី 7 ខែ​សីហា​នេះ

  • បោះពុម្ព

ប្រិយមិត្តអ្នកអានភាគច្រើន ប្រហែលជានៅចាំបានថា កាលពីជាងមួយសប្តាហ៍មុន យើងបានធ្វើការចុះផ្សាយ នូវព័ត៌មានមួយ ពាក់ព័ន្ធនឹងថ្ងៃបង្ហាញវត្តមាន ដែលគេបានរំពឹងទុក លើស្មាតហ្វូន Galaxy Note 10 ជំនាន់ថ្មី។ បើយោងតាមប្រភពនោះ

បានលើកឡើងថា Samsung អាចនឹងបញ្ចេញវត្តមាន Galaxy Note 10 ជាផ្លូវការ នៅថ្ងៃទី 10 ខែសីហា ឆាប់ៗខាងមុខ ដោយមាន ម៉ូឌែល Pro ចេញមកជាមួយ ផងដែរ។

ប៉ុន្តែនៅក្នុងថ្ងៃនេះ ស្រាប់តែមានរបាយការណ៍ ដ៏ថ្មីស្រឡាងមួយ ពីប្រភព CNET ដែលបានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ ពីថ្ងៃប្រកាសចេញ ស្មាតហ្វូន Galaxy Note 10 ជំនាន់ថ្មី។ តាមអ្វីដែលយើងទទួលបាននោះ គឺថា ក្រុមហ៊ុនអេឡិចត្រូនិចយក្ស របស់ប្រទេសកូរ៉េខាងត្បូង អាចនឹងប្រកាសចេញស្មាតហ្វូន ស្ថិតលំដាប់កំពូល នៃត្រកូល Note ជំនាន់ទី 10 ជាផ្លូវការ នៅថ្ងៃទី 07 ខែសីហា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះហើយ ដើម្បីអោយពិភពលោក បានឃើញ និងបានត្រៀមលុយ ទុកជាមុន សម្រាប់ទិញ យកទៅប្រើប្រាស់។ ចំពោះព្រឹត្តិការណ៍ Samsung Galaxy Unpacked ដ៏ធំ សម្រាប់ចុងឆ្នាំនេះដែរ នឹងត្រូវបានធ្វើឡើង នៅមជ្ឈមណ្ឌល Barclays ក្នុងទីក្រុងញ៉ូយ៉ក ដែលជាកន្លែងប្រកាសចេញ Note 9 កាលពីឆ្នាំទៅ។

អញ្ចឹង យើងទាំងអស់គ្នា អាចកត់ថ្ងៃរង់ចាំ Galaxy Note 10 អោយហើយទៅ បើសិនវាក្លាយជាការពិត និងត្រៀមចាំមើលថា តើឆ្នាំនេះ Galaxy Note 10 នឹងមានអ្វីពិសេសខ្លះ សម្រាប់ប្រជែងក្រុមហ៊ុនធំៗ ទាំងអស់លើលោក? ហើយសមត្ថភាពរបស់វា អាចសាកសមអោយ ប្រិយមិត្តត្រកូល Note ទាំងអស់ សម្រេចចិត្តទិញឬទេ? សូមរង់ចាំតាមដានព័ត៌មាន បែកធ្លាយ និងព័ត៌មានផ្លូវការ ទាំងអស់គ្នា ជាមួយខេមបូរីផត។

ដកស្រង់ចេញពីCamborReport