បណ្តាញសង្គម

ពិន្ទុ​តេស្ត Antutu របស់ Nova 5 Pro ត្រូវ​បាន​លេច​ធ្លាយ ជាមួយ​លក្ខណៈ​សម្បត្តិ​ធំ​ៗ​មួយ​ចំនួន

កាលពីប៉ុន្មានថ្ងៃមុនយើងបានដឹងខ្លះៗហើយពី Huawei Nova 5 Pro ដែលស្ថិតនៅក្នុងត្រកូល Nova 5 series ដោយសារ មានពត៌មានបែកធ្លាយជាច្រើន ហើយក្នុងពេលនេះ យើងទើបដឹងកាន់តែច្បាស់ថែមទៀត ពីស្មាតហ្វូនម៉ូឌែលនេះ

ខណៈពេលដែលវានឹងត្រូវដាក់ ប្រកាសជាផ្លូវការក្នុងរយៈពេល ពីរថ្ងៃទៀត ។

នៅក្នុងថ្ងៃនេះយើងទើបបានប្រទះឃើញលក្ខណៈពិសេស និងពិន្ទុពីទូរសព្ទមួយម៉ូឌែលរបស់ Huawei ដែលត្រូវបានបង្ហាញ នៅក្នុង AnTuTu benchmarks ហើយត្រូវបាន គេសង្ស័យថាវាជាម៉ូឌែល Huawei Nova 5 Pro។ ក្នុងនោះដែរ ទូរសព្ទមួយនេះមានលេខសម្គាល់ Huawei SEA-AL10 ដែលយើងអាចដឹងបានថា វានឹងត្រូវដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android Pie បំពាក់ CPU ប្រភេទ Kirin 980 អមដោយ GPU ប្រភេទ Mali-G76 និងមាន RAM 8GB ព្រមទាំង អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 256GB ។

លើសពីនេះទៅទៀត Nova 5 Pro អាចមានអេក្រង់ បង្ហាញរូបភាពកម្រិត Full HD+ (1080 x 2340 pixels) អ្វីដែលកាន់តែពិសេសទៀតនោះ វាទទួលបានពិន្ទុពី AnTuTu រហូតដល់ 315,816 ថែមទៀតផង។ បងប្អូនត្រកូល Nova មួយនេះ អាចនឹងត្រូវដាក់លក់ នៅលើទីផ្សារនៅថ្ងៃទី 28 ចុងខែនេះ (ប្រទេសចិន) ដោយអាចនឹងមានពីរប្រភេទគឺ ប្រភេទ RAM 8GB + ROM 128GB និង RAM 8GB +ROM 256GB អមមកជាមួយនូវ បួនពណ៌ផ្សេងគ្នាគឺ ពណ៌ខ្មៅ ទឹកក្រូច ស្វាយ និង ពណ៌បៃតង រីឯតម្លៃ មិនទាន់មានប្រភពណាមួយ បានបង្ហាញច្បាស់លាស់នៅឡើយទេ។

សរុបមកទាំងនេះ គឺជាលក្ខណៈសម្បត្តិមួយចំនួន យើងបានដឹងពី Huawei Nova 5 Pro ដែលទើបត្រូវបានបង្ហាញដោយ វេបសាយដាក់ពិន្ទុឲ្យទូរសព្ទ AnTuTu benchmark។ បើចង់ដឹងកាន់តែច្បាស់ មានតែរង់ចាំដល់ថ្ងៃ ប្រកាសចេញប៉ុណ្ណោះ។ កុំភ្លេចបញ្ចេញយោបល់របស់លោកអ្នក នៅខាងក្រោមនេះ ទាំងអស់គ្នា ។

ដកស្រង់ចេញពីCamborReport