Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេក្រុម​ចម្រៀង Girls’ Generation កំពុង​កើត​ជំងឺ​បាក់​ទឹក​ចិត្

  • បោះពុម្ព

តារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Taeyeon បានឲ្យដឹងថាខ្លួនកំពុងកើតជំងឺបាក់ទឹកចិត្ត ហើយត្រូវព្យាបាលជារៀងរាល់ថ្ងៃ។

កាលពីថ្មីៗនេះ កំពូលតារាចម្រៀងកូរ៉េ Taeyeon ដែលជាមេក្រុមក្រុមចម្រៀងស្រីល្បីឈ្មោះ Girls’ Generation បានជជែកលេងកម្សាន្តជាមួយអ្នកគាំទ្ររបស់ខ្លួនលើបណ្ដាញសង្គម។ នៅពេលត្រូវបានអ្នកគាំទ្រសួរថា សុខសប្បាយឬទេ ស្រីស្អាតវ័យ៣០ឆ្នាំបានចែករំលែកពីសុខភាពនាពេលបច្ចុប្បន្នរបស់ខ្លួន។

តាមនោះដែរ ម្ចាស់បទ “Fly” បានឲ្យដឹងថា នាងមិនសុខសប្បាយឡើយ ដោយនាងកំពុងតទល់នឹងជំងឺបាក់ទឹកចិត្តជារៀងរាល់ថ្ងៃ ហើយកំពុងព្យាយាមដើម្បីប្រសើរជាងមុន។ បន្ថែមពីនេះ នាងក៏អរគុណដល់អ្នកគាំទ្រ ដែលបារម្ភក៏ដូចជាស្ដាប់បទចម្រៀងថ្មីរបស់នាងផងដែរ។

ទោះបីជាឃើញបែបនេះហើយក៏ដោយ ក៏អ្នកគាំទ្ររបស់ស្រីស្អាតតូចច្រឡឹងនេះនៅតែបារម្ភ ត្បិតមុននេះ តារាចម្រៀង Jonghyun សមាជិកក្រុមចម្រៀង Shinee ក៏បានសម្លាប់ខ្លួនដោយសារជំងឺបាក់ទឹកចិត្តដូចគ្នា៕

ដកស្រង់ពី៖ Sabay