Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំ​អោយ​ YouTuber​ ពិបាក​ថត​វីដេអូ​ដោះ​គ្រឿង​ក្នុង​ Mi​ 9T​ ពេល​នេះ​ Xiaomi​ ចេញ​វីដេអូ​បង្ហាញ​ដោយ​ផ្ទាល់​តែ​ម្តង​

  • បោះពុម្ព

Mi 9T ឬ K20 ជាស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Xiaomi ដែលបានប្រកាសចេញ ជាផ្លូវការ កាលពីថ្ងៃទី 12 មិថុនា កន្លងទៅនេះ ហើយវាក៏បានចរាចរណ៍ នៅលើទីផ្សារ ក្នុងប្រទេសយើង រួចរាល់ហើយដែរ។ សម្រាប់ស្មាតហ្វូននេះ

ត្រូវបានរចនារូបរាង បែបទាន់សម័យ មានបំពាក់អេក្រង់លាតធំ គ្មានឆក កាមេរ៉ាមុខលេនចេញពីតួខ្លួន កាណុងកាមេរ៉ាក្រោយ 3 គ្រាប់ រីឯលក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន ក៏មិនអន់ដែរ ជាពិសេស វាមានតម្លៃជាង 300 ដុល្លារប៉ុណ្ណោះ។ 

ភាគច្រើន ស្មាតហ្វូនជំនាន់ថ្មីៗ បែបនេះ គឺមិនសូវគេចផុតពីដៃ YouTuber ដែលមានជំនាញ ខាងបំផ្លាញ និងគាស់មើលគ្រឿងក្នុងទេ តួយ៉ាង ដូចជា JerryRigEverything ជាដើម។ ដោយឡែក សម្រាប់ម៉ូឌែល Mi 9T នេះ ខាងក្រុមហ៊ុន Xiaomi បានធ្វើការគ្រឿងក្នុង ដោយផ្ទាល់តែម្តង ដើម្បីកុំអោយ YouTuber ហត់ បាក់កម្លាំង និងពិបាកថតវីដេអូ នោះអី ជាមួយការបង្ហាញកន្លែងសំខាន់នីមួយៗ របស់ស្មាតហ្វូននេះ។ ចង់ដឹងថា វីដេអូដោះគ្រឿងក្នុង Mi 9T ពី Xaiomi មានលក្ខណៈយ៉ាងណា សូមទស្សនាវីដេអូបង្ហាញ ដូចខាងក្រោម៖

សរុបមក បើទោះជាវីដេអូនេះ មានរយៈពេលតែជាងមួយនាទី ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Xiaomi បានធ្វើការបង្ហាញ យ៉ាងអស់ពីចិត្ត តែម្តង ពីកន្លែងដែលត្រូវដោះ ពីមួយគន្លាក់ ទៅមួយគន្លាក់ អមដោយកន្លែងសំខាន់ៗ ទាំងផ្នែកកាមេរ៉ា ឈីប និងផ្សេងៗ ដើម្បីអោយយើងទាំងអស់គ្នា បានឃើញ។ មិនតែប៉ុណ្ណោះ Xiaomi ក៏បានបង្ហាញពីរបៀប ចាប់ដាក់ចូលវិញ ផងដែរ។ ចុះប្រិយមិត្តគិត យ៉ាងណាដែរ ចំពោះវីដេអូបង្ហាញមួយនេះ? ប៉ុន្តែបើអ្នកមាន Mi 9T ក្នុងដៃហើយ និងចង់ដោះមើលគ្រឿងក្នុង ដោយផ្ទាល់ដៃ ផ្ទាល់ភ្នែក ប៉ុន្តែមិនសូវជឿជាក់ លើខ្លូនឯងនោះ Please Do Not Try This At Home!

ដកស្រង់ចេញពីCamborReport