បណ្តាញសង្គម

ស្មាន​តែ​បះ​ជើង​ហើយ Fan Bingbing នៅ​តែ​បាន​ដើរ​តួឯក​ក្នុង​រឿង​បោះ​ទុន​៨០​លាន​ដុល្លារ

ក្រោយពាក្យចចាមអារ៉ាមបាត់បង់តំណែងតួឯក កំពូលតារាសម្ដែងស្រីចិន Fan Bingbing ត្រូវបានគេប្រទះឃើញកំពុងថតរឿង ដែលមានសំលៀកបំពាក់ដូចក្នុងរឿង Win The World។

កម្រងរូបភាពកំពុងថតរឿងបុរាណចិនរបស់តារាសម្ដែងល្បីឈ្មោះ Fan Bingbing ត្រូវបានបានគេបង្ហោះលើបណ្ដាញសង្គមទាក់ទាញបានចំណាប់អារម្មណ៍ជាច្រើន។ សម្លៀកបំពាក់២ឈុតដែលនាងស្លៀកនោះត្រូវបានគេវាយតម្លៃថា ដូចឈុតនៅក្នុងរឿង Win The World ដែលធ្លាប់ត្រូវបានបង្ហើបមុននោះហើយ។

អ្នកគាំទ្ររបស់ស្រីស្អាតវ័យ៣៧ឆ្នាំ បានសម្ដែងការត្រេកអរជាខ្លាំងពេលឃើញនាងត្រលប់មកថតរឿងនេះសារជាថ្មី។ មុននោះដែរ រឿងនេះថតចប់តាំងពីចុងឆ្នាំ២០១៧ តែដោយសារតែរឿងអាស្រូវរបស់តួក្នុងរឿងទើបមិនអាចចាក់ផ្សាយបាន។ នៅក្នុងរូបភាពដែលគេបង្ហាញ គេសង្កេតឃើញថា តួប្រុសគឺតារាតៃវ៉ាន់ Dylan Kuo ដែលមុននោះលោកគ្រាន់តែជារងប៉ុណ្ណោះ តែដោយសារតែតួប្រុសជួបរឿងហើយ ទើបគេសន្និដ្ឋានថាលោកត្រូវបានគេតម្លើងជាតួឯកតែម្ដង។

គួររំលឹកដែរថា Win The World គឺជាគម្រោងរឿងភាគធំទី២របស់ Fan Bingbing ក្រោយរឿង “មហិច្ឆតាអ៊ូម៉ឺនាង”។ រឿងត្រូវបានបោះទុនរហូតដល់ ៥៦៧លានយាន់ (៨២លានដុល្លារ)៕

ដកស្រង់ពិ៖ Sabay