បណ្តាញសង្គម

កំពុង​សម្ដែង​សុខៗ Irene ទប់​មិន​បាន សើច​​មួយទំហឹងឡើង​ផ្អើល

ថ្មីៗនេះក្រុមចម្រៀងស្រីស្អាត Red Velvet បានបង្ហាញមុខក្នុងកម្មវិធី 300 X2 របស់ទូរទស្សន៍កូរ៉េខាងត្បូង tvN ដែលពួកគេបានធ្វើការសម្ដែងពិសេសជូន ដល់ទស្សនិកជន អង្គុយមើលផ្ទាល់។

នៅកម្មវិធីនេះ មេក្រុម Irene បានបង្ហាញអារម្មណ៍រំភើបដោយនិយាយថា ៖ "យើងសម្រេចចិត្តឡើងកម្មវិធីនេះ ព្រោះយើងចូលចិត្តរាំ និងច្រៀងជាមួយអ្នកគាំទ្ររបស់យើង”។ រួចមកក្រុម Red Velvet ក៏បានចាប់ផ្ដើមការសម្ដែងនូវបទ "Red Flavor” ដែលអ្នកគាំទ្របានចូលរួមជាមួយទៀតផង។

ការសម្ដែងរបស់អ្នកគាំទ្រតាមបទចម្រៀង "Red Flavor” បានធ្វើឲ្យមេក្រុម ទប់មិនបាន សើចឡើងផ្អើលកម្មវិធីតែម្ដង។ សមាជិកផ្សេងទៀតក៏រំភើបដោយសារអ្នកគាំទ្រដែរ ហើយ Seulgi បាននិយាយថា ៖ "វាជាការសម្ដែងគួរឲ្យចងចាំទុកមួយរបស់យើង”។

ដកស្រង់ពី៖ Sabay