បណ្តាញសង្គម

Realme បង្អួត​រូបភាព​ថត​ដោយ​សេនស័រ​កាមេរ៉ា 64MP បំពាក់​លើ​ស្មាតហ្វូន​របស់​ខ្លួន!

ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Realme បានធ្វើការដាក់បង្ហាញ ស្មាតហ្វូនម៉ូឌែល Realme 3 និងម៉ូឌែល Realme 3 Pro ជាផ្លូវការ នៅប្រទេសឥណ្ឌា កាលពីដើមឆ្នាំនេះ ហើយបន្ទាប់មក Realme 3 Pro ត្រូវបានដាក់លក់ លើទីផ្សារប្រទេសចិន ប៉ុន្ដែប្ដូរឈ្មោះថ្មីថា Realme X Lite

ជាមួយស្មាតហ្វូនម៉ូឌែល Realme X ដែលគ្មានថ្ងាសឆក និងកាមេរ៉ាខាងមុខ លេចឡើងពីតួខ្លួន។ ខណៈពេលដែល ហ្វេនក្នុងប្រទេសឥណ្ឌា កំពុងរង់ចាំមើលវត្តមាន ស្មាតហ្វូនម៉ូឌែល Realme X ទៅដល់ទីផ្សារ របស់ពួកគេ ក៏ស្រាប់តែលោក Madhav Sheth ដែលជានាយកប្រតិបត្តិ Realme India បានបង្ហោះនូវរូបភាពមួយ ថតចេញពីស្មាតហ្វូន មានបំពាក់សេនស័រកាមេរ៉ា 64MP លើកដំបូងបង្អស់ ថែមទៀតផង។

ទោះបីជាយ៉ាងណា គាត់មិនបានបង្ហើប អំពីឈ្មោះរបស់ស្មាតហ្វូន ដែលមានកាមេរ៉ាទំហំ 64MP ស៊េរីថ្មីមួយនេះឡើយ ប៉ុន្ដែគ្រាន់បញ្ជាក់ថាជា “ស្មាតហ្វូនលំដាប់ Flagship Killer ឬ Premium Killer” តែប៉ុណ្ណោះ។ ស្មាតហ្វូនដ៏អាថ៌កំបាំងនេះ ត្រូវបានរំពឹងទុកថា ភ្ជាប់មកជាមួយ សេនស័រកាមេរ៉ាទំហំ 64 Megapixel GW1 ដែលត្រូវបាន Samsung ប្រកាសចេញជាផ្លូវការ នាពេលថ្មីៗនេះ។ ចំពោះនៅលើអត្ថបទនោះ បានសរសេរបន្ថែមទៀតថា សេនស័រកាមេរ៉ាថ្មីនេះ នឹងអាចធ្វើការថត ក្នុងស្ថានភាពពន្លឺងងឹត បានច្បាស់ល្អច្រើនជាង សេនស័រដទៃទៀត។ ប្រសិនបើធ្វើការពិនិត្យ មើលទៅលើរូបភាពនេះ យើងនឹងឃើញមាន ផ្ទាំងអក្សរជាលក្ខណៈ Watermark ដាក់បង្ហាញឲ្យដឹងថា ត្រូវបានថតចេញពី ស្មាតហ្វូនដែលមានកាមេរ៉ា “64MP AI Quad Camera” ហេតុដូច្នេះហើយ សេនស័រកាមេរ៉ាខាងក្រោយ សរុបទាំងអស់មានចំនួន 4 គ្រាប់ឯណោះ។

តើស្មាតហ្វូនថ្មីមួយនេះ អាចត្រូវជាម៉ូឌែល Realme 4 Pro ឬក៏អាចត្រូវជា ស្មាតហ្វូនត្រកូលថ្មី ផ្សេងទៀតទាំងស្រុង? ទោះបីជាស្មាតហ្វូននេះ មានឈ្មោះអ្វីក៏ដោយ ប៉ុន្ដែយើងអាច រំពឹងទុកថា Realme នឹងក្លាយជាក្រុមហ៊ុនដំបូង ក្នុងចំណោម ក្រុមហ៊ុនដទៃទៀត ដោយរួមមានដូចជា Samsung ហើយនិង Xiaomi ដែលបញ្ចេញស្មាតហ្វូន មានភ្ជាប់មកនូវ សេនស័រកាមេរ៉ា 64MP ផងដែរ។ ចុះប្រិយមិត្តអ្នកអាន គិតយ៉ាងណាដែរ ចំពោះរូបភាពថតចេញពី សេនស័រកាមេរ៉ាទំហំ 64MP មួយសន្លឹកនេះ?

ដកស្រង់ចេញពីCamborReport