បណ្តាញសង្គម

បែក​ធ្លាយ​រូបភាព​ផ្លូវ​ការ​របស់ vivo iQOO Neo អាច​មាន​ពីរ​ពណ៌​ថ្មី ជាមួយ​ឈីប Snapdragon 845

មានពត៌មានជាច្រើនធ្លាប់និយាយពីទូរសព្ទត្រកូលថ្មីរបស់ vivo រួចហើយ នោះគឺ iQOO Neo។ vivo iQOO ធម្មតាត្រូវបានក្រុមហ៊ុនប្រកាសចេញហើយ នៅឡើយតែ iQOO Neo ប៉ុណ្ណោះ ដោយវាកំពុងស្ថិតនៅក្នុង ព័ត៌មានចចាមអារ៉ាមនៅឡើយ។ ក្នុងពេលថ្មីៗនេះ

ក៏មានពត៌មានមួយចំនួនទៀត ត្រូវបានផ្សព្វផ្សាយ ដោយវេបសាយផ្លូវការ របស់ក្រុមហ៊ុនក្នុង ប្រទេសចិនបានឲ្យដឹងថា vivo iQOO Neo អាចនឹងមាន ពីរពណ៌គឺ ពណ៌ខ្មៅ និង ស្វាយ។

ពណ៌ខ្មៅដែលមាននៅលើ vivo ជំនាន់ថ្មីនេះ ត្រូវបានរចនាឡើងមាន Carbon Fiber ដែលមើលទៅមាន ភាពស្រស់ស្អាតសាមញ្ញ រីឯពណ៌ស្វាយ ត្រូវបានបែប Gradient មើលទៅប្លែកភ្នែក និងស៊ីវីល័យ។ ការរចនារបស់វា មិនខុសពី iQOO ប៉ុន្មាននោះទេ ដោយផ្ទៃខាងក្រោយរបស់វា មានកាម៉េរា 3 គ្រាប់ រួមបញ្ចូលទាំង LED flash នៅក្នុងស៊ុមតែមួយ ខណៈពេលដែល iQOO មាន LED flash ដាច់ដោយឡែកពី កាណុងកាមេរ៉ា។

លើសពីនោះ vivo iQOO Neo អាចបំពាក់មក ជាមួយបន្ទះឈីប Snapdragon 845 ហើយអាចនឹងមាន ថាមពលថ្ម 4500mAh ឯណោះ។ ដូច្នេះហើយ នេះជាលក្ខណៈសម្បត្តិមួយចំនួនដែលយើងបានដឹង ហើយ vivo ក៏មិនទាន់បញ្ចេញនូវលក្ខណៈសម្បត្តិ ពេញលេញរបស់ម៉ូឌែលថ្មី ដែលនឹងត្រូវប្រកាស នៅថ្ងៃទី 2 កក្កដា ខាងមុខនេះ នៅឡើយទេ។ តើអ្នកគិតយ៉ាងណាទៅលើ vivo iQOO Neo នេះ?

ដកស្រង់ចេញពីCamborReport