Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុខងារ MeshTalk របស់ OPPO អាច​ឲ្យ​អ្នក​តេ​ទូរសព្ទ និង​លេង​ឆាត ដោយ​មិន​បាច់​ប្រើ WI-FI ឬ​អ៊ីនធឺណិត​ស៊ីម​នោះ​ឡើយ!

  • បោះពុម្ព

ព្រឹត្ដិការណ៍ MWC Shanghai ឆ្នាំ 2019 នាពេលថ្មីៗនេះ OPPO បានបង្អួតបច្ចេកវិទ្យាថ្មី ដែលមានឈ្មោះថា MeshTalk ដែលអនុញ្ញាតឲ្យ ស្មាតហ្វូនរបស់ OPPO អាចធ្វើការហៅទូរសព្ទ និងលេងឆាតទំនាក់ទំនង ដោយមិនចាំបាច់ ត្រូវការប្រើប្រាស់ WI-FI, Bluetooth

ឬអ៊ីនធឺណិតស៊ីម ហើយគ្រាន់តែតម្រូវឲ្យ ស្មាតហ្វូនទាំងអស់នោះ ស្ថិតក្នុងចម្ងាយចំនួន 3 គីឡូម៉ែត្រជិតគ្នា និងអាចកាន់តែ ឆ្ងាយជាងនេះ ប្រសិនបើនៅក្នុងស្ថានភាព មានហ្វូងមនុស្យ កាន់តែច្រើន ដើម្បីអាចឲ្យសេវា ចែករំលែក តាមទៅទៀត។

បើនិយាយឲ្យស្រួលទៅ ស្មាតហ្វូនរបស់ OPPO ទាំងអស់នោះ នឹងអាចបង្កើតបណ្តាញ “ad hoc local area network (LAN)” ក្នុងតំបន់ណាមួយ និងអាចធ្វើការទាក់ទង គ្នាទៅវិញទៅមក ដោយផ្ទាល់តែម្ដង។ លើសពីនេះទៅទៀត OPPO បានបញ្ជាក់ប្រាប់ថា មុខងារថ្មីមួយនេះ នឹងមិនមានផល ប៉ះពាល់ខ្លាំងណាស់ណា ចំពោះថាមពលថ្មនោះទេ។ ក្រុមការងារ OPPO បានពន្យល់ប្រាប់ថា MeshTalk នឹងមានប្រយោជន៍ខ្លាំង នៅក្នុងស្ថានភាពមួយ ដែលស្មាតហ្វូនរបស់អ្នក គ្មានសេវា ឬគ្មានអ៊ិនធឺណេត ហើយដូចជានៅពេល ក្នុងកម្មវិធីប្រគុំតន្ត្រី Concert ឬបន្ទាប់ពីពេលចុះចត ក្នុងព្រលានយន្តហោះ នៅបរទេសជាដើម។

នាពេលបច្ចុប្បន្ននេះ យើងក៏នៅមិនទាន់ ប្រាកដច្បាស់នៅឡើយថា មុខងារថ្មីមួយនេះ អាចប្រើបាននៅលើ ស្មាតហ្វូនជំនាន់មុនៗ ឬក៏ទុកប្រើសម្រាប់តែ ស្មាតហ្វូនរបស់ OPPO ជំនាន់ក្រោយៗនោះទេ។

ដកស្រង់ចេញពីCamborReport