បណ្តាញសង្គម

ផលប្រយោជន៍នៃបច្ចេកវិទ្យាថ្មីរបស់ទូរទស្សន៍អេក្រង់កោងLG OLED TV

នៅក្នុង ឆ្នាំ2014នេះក្រុមហ៊ុនLGបាននាំមកជូននូវ សម្មទ្ធិផលដ៏ថ្មីស្រឡាង របស់ខ្លួនដែលមានលក្ខណះប្លែក មិនដែលធ្លាប់មានពីមុនមកនោះ គឺទូរទស្សន៍ អេក្រង់កោងដំបូងបំផុតនៅលើ ពិភពលោក ដែលត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ជោះបូករួមជាមួយបច្ចេកវិទ្យាOLED ដោយមានរូបរាងថ្មី គឺអេក្រង់ កោងយ៉ាងស្តើង ដ៏ពិសេសកំរាស់ត្រឹមតែ 4.3 mmជាមួយនិងគុណភាពដ៏ភ្លឺ ច្បាស់ហួសពីការបរិយាយ។

ទូរទស្សន៍អេក្រង់កោង LG OLED TV ត្រូវបានបង្កើតឡើងដោយបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនដែលមាន អត្ថប្រយោជន៍ដ៏ពិសេសដូចជា៖ - Curved Screen: អេក្រង់ដ៏ពិសេសបានរចនាឡើងឲ្យកោងមូលសមស្របទៅនិង ធម្មជាតិដែលធ្វើឲ្យការ ទស្សនារបស់មនុស្ស បានបង្កើតឡើងនៅក្នុង ទីតាំងដែលសមស្របបំផុត។ ក្នុងការទស្សនារូបភាព បានសាងរយះចម្ងាយខ្សែ ភ្នែកស្មើគ្នាមិនថាការ ទស្សនាទៅកាន់ទីតាំង ណាមួយនៃអេក្រង់នោះទេ។

- Crystal Stand:ភាពកោងរបស់ ទូរទស្សន៍OLED ពីក្រុមហ៊ុនLG បានភ្ជាប់មកជាមួយនូវជើងបញ្ឈរធ្វើពីគ្រីស្តាល់ ថ្លា។ដែលចាត់ទុកថាគឺជា ការវិវត្តន៍នៃការធ្វើ រចនាយ៉ាងល្អឥតខ្ចោះមួយ ឆ្លុះបញ្ជាំងពីគំនិតនៃ ការអភិវឌ្ឍន៍ថ្មីមើលទៅប្រៀបដូចជាអេក្រង់ កំពុងតែ អណ្តែតនៅលើអាកាស។

- Clear Speaker: ឧបករណ៍បំពងសំលេង មានរូបរាងថ្លារបស់LGផ្តល់នូវថាមពល សំលេងដែលប្រកបដោយគុណភាពខ្ពស់ ត្រូវបានផលិតចេញពីសេរ៉ាម៉ិច មានសាច់ ស្តើងដែលធ្វើឲ្យមានសំលេងជ្រៅ ព្រមទាំងរំពងរលកសំលេងខ្ពស់ ដែលធ្វើឲ្យកាន់តែពិរោះ។

- OLED CINEMA 3D: មានលក្ខណះភ្លឺច្បាស់ និងត្រជាក់ភ្នែកហាក់ដូចជា លោកអ្នកកំពុងស្ថិតនៅ និងកន្លែងផ្ទាល់តែម្តង។ រីឯចំពោះវែនតា3D ជាវែនតាដែលត្រូវបាន បង្កើតឡើងដោយបច្ចេកវិទ្យាខ្ពស់បំផុត ដោយមានទំងន់ស្រាល មានលក្ខណះធុនមិនងាយបែករឺ ស្រាំឡើយ និងដងវ៉ែនតាមាន លក្ខណះទន់យ៉ាងពិសេស។

- 4 Color Pixel: ទូរទស្សន៍កោងOLEDនេះបានបំពាក់ដោយ បច្ចេកវិទ្យាWRGB (White, Red, Green, & Blue)ដែលធ្វើអោយ ទូរទស្សន៍ផ្តល់នូវ បទពិសោធន៍ នៃការមើលទូរទស្សន៍ច្បាស់ បំផុត។ - Infinite Contract: ពណ៌របស់រូបភាពមានលក្ខណះដូចពិត។

- Absolute Motion Clarity: ល្បឿននៃការឆ្លើយតប របស់ទូរទស្សន៍ល្អជាង ទូរទស្សន៍ធម្មតា ដល់ទៅ100 ដង។ដូច្នេះលោកអ្នក អាចរីករាយជាមួយ និងរូបភាពមានចលនា បានយ៉ាងឆាប់រហ័ស ព្រមទាំងជៀសផុតពីរូបភាពព្រិល។

- Perfect Viewing Angle: ទូរទស្សន៍OLED បានដើរឆ្លងផុតពីដែន កំណត់ទាក់ទងនិងមុំ នៃការទស្សនារូបភាព ការបង្ហាញពណ៌សម្បុរយ៉ាងទៀងទាត់ មិនថាលោកអ្នកធ្វើការ ទស្សនាពីមុំណាមួយឡើយ។

ដកស្រង់ចេញពីគេហទព័រថ្មីៗ(Thmey Thmey)