Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Song Joong Ki ដាក់​ពាក្យ​លែង​លះ Song Hye Kyo

  • បោះពុម្ព

នៅថ្ងៃទី ២៧ ខែមិថុនានេះ អ្នកតំណាងផ្នែកច្បាប់ របស់តារាសម្ដែង Song Joong Ki បានបង្ហាញក្នុងលិខិតផ្លូវការ មួយដល់អ្នកកាសែតថា ៖ "នៅថ្ងៃទី ២៦ យើងបានដាក់ពាក្យលែងលះជំនួសមុខឲ្យ Song Joong Ki ទៅកាន់តុលាការគ្រួសារក្រុងសេអ៊ូល”។

បន្ថែមពីនេះតារាប្រុសត្រកូល Song ក៏បានផ្ញើពាក្យតាមអ្នកតំណាងរបស់ខ្លួនថា ៖ "ដំបូង ខ្ញុំសូមផ្ញើការសុំទោសដល់អ្នកទាំងអស់គ្នាដែលស្រឡាញ់ខ្ញុំ ចំពោះដំណឹងអាក្រក់មួយនេះ។ ខ្ញុំបានសម្រេចចិត្តបន្តដំណើរទៅមុខដោយលែងលះជាមួយ Song Hye Kyo។ ជាជាងការអូសបន្លាយដំណើរដោយពិចារណាកំហុសមានរៀងៗខ្លួន និងចំអកមើលងាយគ្នាទៅវិញទៅមក ខ្ញុំសង្ឃឹមថានឹងអាចសម្រេចការលែងលះនេះដោយសន្តិភាព។

ខ្ញុំសូមឲ្យមានការយោគយល់ ដោយថាវាពិបាកក្នុងការទម្លាយរឿងលម្អិតអំពីជីវិតផ្ទាល់ខ្លួនរបស់ពួកយើង ហើយខ្ញុំសន្យាថានឹងពុះពារលើបញ្ហានេះ និងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អក្នុងនាមជាតារាសម្ដែងចាប់ពីពេលនេះ”។ គួរដឹងថា Song Hye Kyo និង Song Joong Ki បានរៀបការនឹងគ្នាកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅ៕

ដកស្រង់ពី៖ Sabay