Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Song Hye Kyo បក​​ស្រាយ​មូលហេតុ​ឈាន​ដល់​ការ​លែង​លះ Song Joong Ki

  • បោះពុម្ព

បន្ទាប់ពីការប្រកាសរបស់ Song Joong Ki អំពីការដាក់ពាក្យលែងលះ នៅពេលនេះភាគីខាងស្រី Song Hye Kyo បានបញ្ចេញការប្រកាសមួយដែរតាមរយៈផលិតកម្មរបស់ខ្លួន។

អ្នកនាំពាក្យផលិតកម្ម United Artists Agency បានលើកឡើងថា ៖ "យើងយល់ថាវាជារឿងអកុសលមួយ ដែលយើងជួបអ្នកទាំងអស់គ្នាជាមួយដំណឹងទុក្ខសោក។ ក្រោយការគិតគូរដោយម៉ត់ចត់ តារាសម្ដែង Song Hye Kyo និងស្វាមីបានបោះជំហានដល់ការលែងលះ”។

“ហេតុផលនៃការលែងលះគឺដោយសារភាពខុសគ្នានៃបុគ្គលិកលក្ខណៈ និងព្រោះតែអ្នកទាំងពីរមិនអាចពុះពារនឹងភាពខុសគ្នារបស់ពួកគេបាន ពួកគេបង្ខំចិត្តឈានដល់ការសម្រេចចិត្តនេះ។ យើងសុំឲ្យអ្នកទាំងអស់គ្នាមានការយោគយល់ យើងមិនអាចបញ្ជាក់វែងឆ្ងាយបន្ថែមទៀតអំពីរឿងរ៉ាវលម្អិត ដោយយើងគោរពដល់ជីវិតផ្ទាល់ខ្លួនរបស់តារាសម្ដែងទាំងពីរ។ បន្ថែមពីនេះយើងសុំឲ្យអ្នកទាំងអស់គ្នា កុំធ្វើការបង្ហោះសម្អុយកេរ្តិ៍ឈ្មោះ និងបញ្ចេញមតិដោយប៉ាន់ស្មាន”៕

ដកស្រង់ពី៖ Sabay