បណ្តាញសង្គម

នាយ​ព្រែក និង​មិត្ត​រួម​អាជីព ចេញ​មក​ច្រៀង​រំលែក​ទុក្ខ​កម្មករ​ដែល​ស្លាប់​យ៉ាង​លន្លង់លន្លោច

នាយ ព្រែក បានវិវត្តខ្លួនពីតារាសម្ដែង មកជាពិធីករទូរទស្សន៍ ឥឡូវនេះ ក៏ហក់មកច្រៀងថែមទៀត ក្រោយពេលកើតហេតុការណ៍បាក់រំលំអគារនៅខេត្តព្រះសីហនុ បណ្ដាលឲ្យមានអ្នកស្លាប់ ២៨ នាក់ និងរបួស២៦នាក់ផ្សេងទៀត។

នាយ ព្រែក បានរួមគ្នាជាមួយមិត្តរួមអាជីពផ្សេងទៀត ចេញមកច្រៀងយ៉ាងលន្លង់លន្លោចតាមរយៈបទចម្រៀងមួយបទមានចំណងជើងថា "សោកនាដកម្ម" របស់ផលិតកម្ម "មរតកមេឌា" ដើម្បីចូលរួមរំលែកទុក្ខបងប្អូនរួមជាតិដែលបានបង់ជីវិតក្នុងហេតុការណ៍ដែលគ្មាននរណានឹកស្មានដល់។

ក្នុងន័យនេះដែរ ក៏ដើម្បីជូនដំណើរដួងព្រលឹង ឬវិញ្ញាណក្ខន្ធរបស់អ្នកស្លាប់ទាំងអស់បានទៅយោនយោគយកកំណើតនៅឋានសុគតិភព និងសុំជាតិក្រោយ កុំឲ្យមានអាយុខ្លីដូចជាតិនេះទៀត។ តាមរយៈបទ ដ៏ក្រៀមក្រំ នាយ ព្រែក ត្បិតថា កម្រឃើញច្រៀង ប៉ុន្តែសំឡេងរបស់នាយ ពីរោះ និងមានទឹកដមល្អមិនធម្មតា។

លើសពីនេះទៀតសោត ក្នុងបទពេញដោយមរណៈទុក្ខនេះ លោកបានច្រៀងទួញថ្ងូរគួរឲ្យស្រណោះ ជួសសាច់ញាតិបងប្អូនកម្មករដែលពលី៕

ដកស្រង់ពី៖ Sabay