Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Android នឹង​ទទួល​បាន​មុខងារ​ថ្មី ស្រដៀង​មុខងារ AirDrop អញ្ចឹង​ដែរ!

  • បោះពុម្ព

ខណៈពេលដែលមុខងារចែករំលែកឯកសារ Android Beam បានបាត់ខ្លួន នៅក្នុង Android Q Beta គឺបានធ្វើឲ្យមនុស្យជាច្រើន មិនសូវសប្បាយចិត្ត ជាមួយដំណឹងនេះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ Google បានបន្ថែមនូវមុខងារថ្មីមួយ ដែលមានរបៀបប្រើប្រាស់

ស្រដៀងគ្នា ទៅនឹងមុខងារ AirDrop នៅលើ iOS អញ្ចឹងដែរ ដោយមានឈ្មោះថា Fast Share និងផ្ដល់ជូននូវសមត្ថភាព ចែករំលែកឯកសារ ដ៏មានល្បឿនលឿន ដូចឈ្មោះរបស់វាផងដែរ។

ចំពោះរូបភាពខាងក្រោម គឺបានដាក់បង្ហាញអំពីមុខងារ ចែករំលែកឯកសារថ្មីនេះ ហើយអនុញ្ញាតឲ្យអ្នក តភ្ជាប់ជាមួយនឹង ស្មាតហ្វូនដទៃទៀត ដែលនៅក្បែរៗគ្នា និងមិតតម្រូវឲ្យបើក អ៊ិនធឺណិតនោះឡើយ។ បើយើងនិយាយរួមទៅ វាដូចគ្នាទៅនឹង Android Beam កាលពីមុនអញ្ចឹង ប៉ុន្ដែលែងប្រើ សេវាកម្ម NFC តទៅទៀតហើយ ដោយស្វែងរក ស្មាតហ្វូនដទៃ តាមរយៈសេវាប៊្លូធូស បន្ទាប់មកផ្ទេរឯកសារ តាមរយៈការភ្ជាប់ Wi-Fi ពីស្មាតហ្វូនដើមមួយ ទៅស្មាតហ្វូនមួយទៀត។ ហេតុដូច្នេះហើយ វានឹងអាចអនុញ្ញាតឲ្យ ចែករំលែកឯកសារ បានទំហំធំៗ ជាងមុខងារ Android Beam ថែមទៀតផង។

មុខងារផ្ញើឯកសារ Fast Share ថែមទាំងអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ទាំងអស់ បើកវាទុកចោលរហូត ដើម្បីអាចឲ្យស្មាតហ្វូនដទៃទៀត ធ្វើការស្វែងរកឃើញ ស្មាតហ្វូនគ្រប់ពេលវេលា ដោយមិនបាច់តម្រូវឲ្យ បិទបើកច្រើនដងនោះទេ។ ចំណែកឯផ្ទាំងមីនុយ Fast Share គឺត្រូវបានរៀបចំល្អជាង Android Beam ហើយថែមទាំងមាន ចំនុចដ៏ពិសេសមួយ ស្រដៀងគ្នាទៅនឹង AirDrop ដោយលោកអ្នកអាចផ្ញើ ឯកសារជាច្រើន ក្នុងពេលតែមួយបាន និងជ្រើសរើសយក ស្មាតហ្វូនណាមួយ ដែលអ្នកចង់ផ្ញើទៅ ក្នុងមីនុយស្កេនតែម្ដង។

លើសពីនេះទៅទៀត សកម្មភាពនាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញឲ្យឃើញថា ការចែករំលែកឯកសារ អាចធ្វើការផ្ញើទៅកាន់ ឧបករណ៍ប្រើប្រាស់ដូចជា កុំព្យូទ័រប្រភេទ Chromebook, Google Pixel 3, នាឡិកាឆ្លាតវៃ និងមានរួមទាំង iPhone ថែមទៀតផង។ ប្រិយមិត្តអ្នកអាន នឹងអាចចាប់ផ្ដើមប្រើប្រាស់ មុខងារថ្មីនេះបាន បន្ទាប់ពីកំណែអាប់ដេត ទៅកាន់ប្រព័ន្ធប្រតិបតិ្តការ Android Q បានមកដល់ ស្មាតហ្វូនរបស់ខ្លួន ហើយចំពោះស្មាតហ្វូន Google Pixel នឹងទទួលបានឱកាស ប្រើមុនគេបង្អស់។

ដកស្រង់ចេញពីCamborReport