Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Huawei Mate 30 5G អាច​ប្រកាស​ចេញ​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​នេះ

  • បោះពុម្ព

បើទោះបីជា Huawei បានជួបប្រទះបញ្ហាជាច្រើន នៅពេលកន្លងមកក៏ពិតមែន ប៉ុន្តែគេបានសង្កេតឃើញថា ក្រុមហ៊ុនចិនមួយនេះ នៅតែសង្ឃឹមថា បញ្ហាទាំងអស់នោះ នឹងបានប្រសើរឡើង នៅពេលខាងមុខផងដែរ។ ជាក់ស្ដែងប៉ុន្មានខែ ចុងក្រោយ ក្នុងឆ្នាំ 2019 នេះ

សហរដ្ឋអាមេរិច បានហាមខាត់រាល់ផលិតផលទាំងអស់របស់ Huawei មិនអោយឈានជើងចូល ទឹកដីខ្លួនឡើយ ទើបបណ្ដាលអោយ Huawei បានពន្យារពេល ថ្ងៃប្រកាសចេញ ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន។

បែបនេះហើយ ធ្វើអោយមានមតិជាច្រើនពីសំណាក់ប្រិយមិត្ត ថាតើអនាគតស្មាតហ្វូន ដែលគេទាយទុកថាជាម៉ូឌែល Mate 30 Series នឹងទៅជាយ៉ាងណា? កុំបារម្មណ៍អី Huawei នៅតែបន្តការព្យាយាមអភិវឌ្ឍន៍ ទៅលើស្មាតហ្វូនត្រកូល Mate 30 ស៊េរី របស់ខ្លួនបន្ថែមទៀត និងនៅមានគម្រោង នាំយកប្រព័ន្ធអីនធឺណេត 5G មកបំពាក់នៅលើ កំពូលស្មាតហ្វូន ជំនាន់ចុងក្រោយនេះ ថែមទៀតផង។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនផ្លូវការរបស់ Huawei ប្រចាំប្រទេសរុស្ស៊ី បានធ្វើសន្និសីទ 5G នៅទីក្រុង Moscow បានបង្ហាញថា Huawei Mate 30 5G  នឹងត្រូវបានប្រកាសចេញ ជាផ្លូវការនៅក្នុងខែ ធ្នូ ខាងមុខនេះ ដូចនៅក្នុងរូបខាងក្រោមនេះអញ្ចឹង។ ក្រោយពីបាន ធ្វើការប្រកាសចេញ ចប់រួចរាល់ហើយ Mate 30 ស៊េរី នឹងត្រូវបាន ដាក់លក់នៅលើទីផ្សារ ប្រទេសរុស្ស៊ី និងបន្ទាប់មកទៀត Huawei អាចនឹងដាក់អោយ ស្មាតហ្វូនមួយនេះ ចរាចរណ៍ជាលក្ខណៈសកល ផងដែរ។

ចំណែកឯស្មាតហ្វូនអេក្រង់បត់ Huawei Mate X ដែលមាននៅក្នុងដៃស្រាប់ នឹងត្រូវបាន ដាក់លក់ជាផ្លូវការ នៅក្នុងខែកញ្ញា ឆាប់ៗខាងមុខ តែទម្រាំដល់ពេលនោះ Samsung ប្រហែលជាបាន បញ្ចេញលក់ Galaxy Fold នៅលើទីផ្សារ រួចបាត់ទៅហើយ។ ពិតណាស់ បើគិតមកដល់ពេលនេះ វាមានរយៈពេលយូរដែរហើយ ដែល Huawei បានប្រកាសចេញស្មាតហ្វូនមួយនេះ ក៏ប៉ុន្តែមិនទាន់បាន ដាក់លក់ជាផ្លូវការនៅឡើយទេ គឺដោយសារតែក្រុមហ៊ុន ចង់ធ្វើឱ្យប្រាកដថា ស្មាតហ្វូនបត់អេក្រង់របស់ខ្លួន នឹងមិនមានបញ្ហា ដូចគ្នាទៅនឹង Galaxy Fold នោះទេ។

អញ្ចឹងយើងនឹងចាំតាមដានបន្តទៀត ថាតើព័ត៌មានទាំងនេះ និងក្លាយជាការពិត រឺយ៉ាងណា ម៉្យាងវិញទៀត នៅសល់ពេលមិនយូរទេ ប្រហែលជាប៉ុន្មានខែទៀតប៉ុណ្ណោះ Huawei នឹងបញ្ចេញកំពូលស្មាតហ្វូន ជំនាន់ចុងក្រោយរបស់ខ្លួន ជាផ្លូវការ ជាក់ជាមិនខាន។ តើចំពោះប្រិយមិត្តអ្នកអានវិញ គិតយ៉ាងណាដែរ ទៅលើស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុនចិនមួយនេះ?

ដកស្រង់ចេញពីCamborReport