បណ្តាញសង្គម

ចង់​ដឹង​ពី​ល្បឿន​ធ្វើ​តេស្ត​ប្រព័ន្ធ 5G របស់ T-Mobile ទេ? គេ​តេស្ត​ផ្ទាល់​លើ Galaxy S10 5G ទៀត​ផង

មានក្រុមហ៊ុនមួយចំនួនបានបង្ហាញពីបច្ចេកវិទ្យា 5G របស់ខ្លួន រួចជាស្រេចហើយ និងមានក្រុមហ៊ុនខ្លះទៀត ក៏ជិតនឹងបង្ហាញផងដែរ។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទូរគមនាគមន៍ នៅក្នុងសហរដ្ឋអាមេរិក បានដាក់បង្ហាញ ក៏ដូចជាធ្វើតេស្ត ទៅលើពីបច្ចេកវិទ្យា 5G របស់ខ្លួន

ជាផ្លូវការ។

ជាក់ស្ដែងនៅក្នុងការធ្វើតេស្ត ដែលធ្វើឡើងនៅក្នុងទីក្រុង New York បានបង្ហាញថាល្បឿន 5G របស់ក្រុមហ៊ុន T-Mobile ឡើងទៅដល់ជិត 600Mbps ឯណោះ ដោយវាត្រូវបាន ធ្វើនៅលើទូរសព្ទ Samsung Galaxy S10 5G។ វាក៏មិនប្រាកដថា មានល្បឿនលឿនបែបនេះ ថេររហូតដែរ ពិតណាស់នៅពេលខ្លះ វាធ្លាក់ល្បឿនរហូតដល់ 326Mbps ប៉ុន្តែវានៅតែមាន ភាពលឿនជាង 4G LTE ខ្លាំងដដែល ដោយបើប្រៀបធៀប ល្បឿនទាញយកកម្មវិធីគឺ 5G មានល្បឿនរហូតដល់ 462Mbps ខណៈដែល 4G LTE បានត្រឹម 83.3Mbps ប៉ុណ្ណោះ។

ការតេស្តផ្ទាល់ទៅលើការទាញយកហ្គេម PUBG ដែលមានទំហំជិត 2GB វាបានចំណាយពេល 2 នាទី និង 12 វិនាទី រួមទាំងការទាញយក ភាពយន្តពី Netflix ដែលមានទំហំ 555MB វាចំណាយពេលត្រឹមតែ 40 វិនាទីប៉ុណ្ណោះ ពោលគឺវាមិនដល់ មួយនាទីផង។

ដូច្នេះហើយទាំងនេះជាបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនទូរគមនាគមន៍ របស់អាមេរិក T-Mobile ដែលវាពិតជាលឿន ទាន់ចិត្តល្អមែនទែន ហើយក៏សង្ឃឹមថាប្រព័ន្ធ 5G ដែលនឹងបំពាក់ នៅក្នុងប្រទេសយើងនាពេលខាងមុខ នឹងមានល្បឿនលឿន ប្រហែលគ្នាផងចុះ។ តើអ្នកមានមតិ យ៉ាងណាទាក់ទងនឹង បច្ចេកវិទ្យានេះ?

 

ដកស្រង់ចេញពីCamborReport