បណ្តាញសង្គម

Song Hye Kyo ពិបាក​ចិត្ត ស្រក​គីឡូ ឡើង​ពាក់​ចិញ្ចៀន​លែង​ត្រូវ

កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo ពិបាកចិត្តរឿងមនោសញ្ចេតនាខ្លាំង ម្រាមដៃស្រកសាច់រហូតដល់ពាក់ ចិញ្ចៀនមង្គលការលែង បាន តាំងពីប៉ុន្មានខែមុនមកម្ល៉េះ។

នេះបើតាមមិត្តភ័ក្ដិជិតស្និទ្ធក្នុងពិភពសិល្បៈម្នាក់របស់តារាសម្ដែងស្រីរូបនេះបង្ហើប។ មិត្តភ័ក្ដិជិតស្និទ្ធក្នុងពិភពសិល្បៈម្នាក់របស់តារាសម្ដែងស្រីល្បីឈ្មោះកូរ៉េ Song Hye Kyo បានទម្លាយថា ប៉ុន្មានខែចុងក្រោយនេះ សិល្បការិនីខាងលើស្រកគីឡូខ្លាំង ទំហំសំលៀកបំពាក់ត្រូវផ្លាស់ប្ដូរ រីឯម្រាមដៃ ក៏តូចជាងមុន ធ្វើឲ្យចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាងរបូតពីដៃជាច្រើនដង។

រយៈពេលចុងក្រោយនេះ នាងបារម្ភពីស្ថានភាពមង្គលការរបស់ខ្លួនខ្លាំងជាងមុន យំច្រើនដង នៅពេលរំលឹកដល់ Song Joong Ki។ ស្រីស្អាតវ័យ៣៧ឆ្នាំ ជាមនុស្សចិត្តធ្ងន់ និងជាមនុស្សមានមនោសញ្ចេតនាជ្រាលជ្រៅ នៅពេលស្រលាញ់នរណាម្នាក់។ “ទោះជាយ៉ាងណាក៏ដោយ ក៏ Song Hye Kyo ចង់រក្សាចិញ្ចៀនរៀបការនៅលើដៃជានិច្ច។

នាងថែមទាំងបានពាក់ចិញ្ចៀនពីក្រៅមួយទៀត ដើម្បីកុំឲ្យចិញ្ចៀនរៀបការជ្រុះចេញពីដៃ។ តែពេលនេះ នាងលែងបែបនេះទៀតហើយ”។ មិត្តភ័ក្ដិសុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹង៕

ដកស្រង់ពី៖Sabay