Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាសម្តែង Fan Bingbing ប្រកាសចែកផ្លូវជាមួយគូដណ្តឹង

  • បោះពុម្ព

មានគូស្នេហ៍ជាច្រើន ស្រលាញ់គ្នាច្រើនឆ្នាំ ដើរលេងជាមួយគ្នាទាំងក្នុង និងក្រៅប្រទេស សព្វគ្រប់ទីកន្លែង តែមានកន្លែងមួយដែលពួកគេមិនអាចទៅដល់នោះគឺមង្គលការ ផ្ទះរួមគ្នា។

ថ្មីៗនេះ តារាសម្ដែងស្រីល្បីឈ្មោះចិន Fan Bingbing បានធ្វើឲ្យវិស័យសិល្បៈចិនទាំងមូលកក្រើកទាំងយប់នៅពេលប្រកាសខ្លួន និងគូដណ្ដឹងដែលជាតារាសម្ដែង Li Chen បានចែកផ្លូវគ្នាហើយ។ ទោះបីជាម្ចាស់សមីខ្លួនទាំងសងខាងមិនបាន ប្រាប់ពីមូលហេតុនៃការដើរដល់ផ្លូវទាល់នេះក៏ដោយ តែប្រភពជិតស្និទ្ធបានប្រាប់ឲ្យដឹងថា អត្តចរិតរបស់ពួកគេខុសគ្នាខ្លាំងពេក ក៏ទ្រាំបែកគ្នាទាំងចិត្តនៅស្រលាញ់។

មុនពេលឈានដល់ដំណាក់កាលចុងក្រោយនេះ អ្នកទាំង២ក៏ដូចនឹងគូស្នេហ៍ជាច្រើនទៀតដូចគ្នា នោះគឺបានកាន់ដៃគ្នាដើរសឹងគ្រប់ទីកន្លែង។ កន្លែងមួយណាក៏បន្សល់អនុស្សាវរីយ៍មិនតិចដែរ។ ខំសន្សំលុយមិនងាយស្រួលទេ ទម្រាំបានគ្រប់ដើរលេងទៅកន្លែងមូយៗ តែចុងបញ្ចប់ អនុស្សាវរីយ៍ទាំងនោះ បានត្រឹមតែកប់ទុកចោល ព្រោះបើកាយឡើងវិញ មានតែរំលឹកការឈឺចាប់មកទៀត។

គូស្នេហ៍ខ្លះ បានដើរជាមួយគ្នារហូតក្រៅប្រទេស ខ្លះដល់បានទៅដល់ឆ្លងទ្វីប តែត្រឹមតែផ្ទះរួមគ្នា ដែលនៅជិតបង្កើយ បែរជាមិនអាចឈានទៅដល់ទៅវិញ។ មកពីវាសនាយើងមិនអាចយកគ្នាបាន ឬក៏និស្ស័យយើងត្រូវអស់ត្រឹមនេះ? ចង់ហេតុផលអ្វីក៏បាន គ្រាន់តែសួរថា អ្នកណាមិនស្ដាយ បើទាំងមនោសញ្ចតនា និងចិត្ត ធ្លាប់ដាក់លើគ្នាជ្រៅដល់ថ្នាក់នេះនោះ។

ដូច Fan Bingbing និយាយមិនខុសមែន ក្រោយគូស្នេហ៍មួយបែកគ្នា ពួកយើងលែងជាពួកយើងទៀត តែពួកយើងនៅតែជាពួកយើង ព្រោះ អ្វីដែលខុសគ្នាពីមុននោះគឺ ២នាក់យើងមិននៅក្បែរគ្នាទៀតប៉ុណ្ណោះ ក្រៅពីនោះ គឺនៅដូចដើម៕

ដកស្រង់ពី៖ Sabay