Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Black Shark ជំនាន់​ថ្មី​ទទួល​បាន​វិញ្ញា​បន​បត្រ 3C ព្រម​ទាំង​អាច​សាក​ថ្ម​លឿន​កម្លាំង 27W ទៀត

  • បោះពុម្ព

កាលពីខែមីនាឆ្នាំមុនខ្សែស្រឡាយទូរសព្ទ Gaming របស់ក្រុមហ៊ុន Xiaomi ជំនាន់ចុងក្រោយគេ បានប្រកាសជាផ្លូវការ នោះគឺស្មាតហ្វូន ដែលឈ្មោះថា Black Shark 2 ឬមូយក៏ឆ្លាមខ្មៅជំនាន់ទី 2។ យើងបានឃើញហើយថា ទាំងរូបរាង និងកម្លាំងម៉ាស៊ីន វាត្រូវបានរចនាឡើងសម្រាប់ Gamer តែម្តង ដូច្នេះហើយទើបមិនសូវឃើញមាន អ្នកប្រើប្រាស់ វាប៉ុន្មានទេ។

នៅក្នុងពេលនេះ Black Shark ជំនាន់ថ្មីមួយទៀត កំពុងតែចាប់ផ្ដើមបង្ហាញ ពីលក្ខណៈសម្បត្តិបន្តិចម្តងៗ ដល់អ្នកដែល ចង់ដឹងពីវាហើយ។ ជាក់ស្ដែងឆ្លាមខ្មៅជំនាន់ថ្មី មានលេខកូដសម្គាល់ខ្លួន DLT-A0 ត្រូវបានទទួលការបញ្ជាក់ពី ភ្នាក់ងារទំនាក់ទំនង របស់ប្រទេសចិនរួចរាល់ហើយ។ ម្យ៉ាងទៀត ក្នុងវិញ្ញាបនបត្រនេះ គេមិនឃើញមាននិយាយអ្វីច្រើន ពីវាឡើយដោយគ្រាន់តែបញ្ជាក់ថា ឆ្លាមខ្មៅនេះ អាចនឹងមាន ថាមពលសាកថ្មល្បឿនលឿន 27W (9V 3A, 12V 2.25A, 20 1.35A) ដែលមុខងារនេះ ត្រូវបានបំពាក់នៅលើ Xiaomi Mi 9 រួចហើយផងដែរ។

គួរបញ្ជាក់ផងដែរថា Black Shark 2 មានអេក្រង់ទំហំ 6.39-inch កម្រិត FHD+ ប្រភេទ AMOLED និងបំពាក់នូវបន្ទះឈីប Snapdragon 855 ជាមួយ Ram 12GB និងអង្គផ្ទុក 256GB  ព្រមទាំងភ្ជាប់មកនូវ កាមេរ៉ាក្រោយពីរ គ្រាប់ទំហំ 48MP+12MP រីឯខាងមុខទំហំ 20MP ដែលមានថាមពលថ្មធំទំហំ 4000mAh។

ឆ្លាមខ្មៅជំនាន់ថ្មី អាចរចនាឡើងដោយកែប្រែនូវរចនាបថ ក៏ដូចជាចំណុចខ្សោយ មួយចំនួននៅលើជំនាន់ទី 2 ដែលវាអាចនឹងមាន កាមេរ៉ាក្រោយ 3 គ្រាប់ ជាមួយនឹងអេក្រង់ម៉ូដឆក (អាចបែបតំនក់ទឹក ឬក៏ឆកបែបទូលាយ) លើសពីនេះទៅទៀត យើងក៏អាចនឹងឃើញនូវវត្តមាន រន្ធដោតកាស ត្រលប់មកវិញផងដែរ។

ទាំងនេះគឺជាលក្ខណៈសម្បត្តិមួយចំនួន ដែលយើងទទួលបានពី Black Shark ជំនាន់ថ្មី ហើយប្រហែលជា មិនយូរទៀតទេ យើងនឹងទទួលបានដំណឹង កាន់តែច្បាស់ជាងនេះ ទៅទៀតពីវា ដូច្នេះហើយ តើប្រិយមិត្តអ្នកអានទាំងអស់យល់ យ៉ាងណាពីមច្ឆាខ្មៅនេះ?

ដកស្រង់ចេញពីCamborReport