បណ្តាញសង្គម

តិច Huawei Mate 30 Pro មាន​ម៉ូត​កាមេរ៉ា​ខាង​ក្រោយ​រាង​ជា​រង្វង់​អញ្ចឹង​មែន?

ដូចដែលប្រិយមិត្ត បានឃើញរួចមកហើយថា ស្មាតហ្វូនត្រកូល Mate 20 ស៊េរីរបស់ Huawei ដែលបានរចនាម៉ូតកាមេរ៉ា មានរាងការ៉េ ដោយយកគំរូតាម LG X Cam បានចេញក្នុងឆ្នាំ 2016 នោះគឺ Huawei Mate 20 និង Mate 20 Pro។ ជាក់ស្ដែងពេលកន្លងមក

មានប្រភពបែកធ្លាយមួយចំនួន បានបង្ហាញថា ក្រុមហ៊ុនយក្សចំនួនពីរ Apple និង Google ក៏បានរចនាម៉ូតកាមេរ៉ា មានរាងការ៉េបែបនេះ នៅលើកំពូលស្មាតហ្វូន ជំនាន់ក្រោយរបស់ខ្លួន ដែលត្រៀមចេញ នៅក្នុងឆ្នាំនេះផងដែរ នោះគឺ iPhone XI និង Google Pixel 4 ប៉ុន្ដែយ៉ាងណា Huawei ហាក់បីដូចជាចង់ បោះបង់ចោលនូវម៉ូត កាមេរ៉ាកំពុងនិយមមួយនេះហើយ។

ក្នុងពេលថ្មីៗនេះដែរ មានរូបភាពបែកធ្លាយមួយសន្លឹកបង្ហាញពី ខ្នងកញ្ចក់ខាងក្រោយរបស់ស្មាតហ្វូន Huawei ជំនាន់ថ្មីមួយម៉ូឌែល ដែលគេគិតថាវា ជាខ្នងខាងក្រោយរបស់ Huawei Mate 30 Pro ថាអាចនឹងមាន ម៉ូតកាមេរ៉ាខាក្រោយ មានរាងមូល ជាមួយនឹងឡូហ្គូ LEICA ទៀតផង។ នេះសបញ្ជាក់ថា ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ នឹងនៅតែបន្ដការផ្គត់ផ្គង់ ទៅលើផ្នែក កាមេរ៉ាទៅអោយ Huawei ទៀតផងដែរ។ លើសពីនេះ មានពាក្យចចាមអារ៉ាមថា Huawei Mate 30 Pro អាចប្រើបន្ទះអេក្រង់ AMOLED ដែលមាន Refresh Rate 90Hz ដូចទៅនឹង OnePlus 7 Pro ដែរ ហើយអាចមានបច្ចេកវិទ្យា សេនស័រស្កេនម្រាមដៃ នៅពីក្រោមអេក្រង់ និងអាចមានថាមពលថ្មធំ ដល់ទៅ 4000mAh ជាមួយមុខងារ សាកថ្មឥតខ្សែ ល្បឿនលឿន ថែមទៀតផង។

ដូច្នេះយើងក៏បានពឹងទុកថា Huawei Mate 30 Pro នឹងអាចប្រកាសចេញមកជាមួយបន្ទះឈីប ជំនាន់ថ្មីទំហំ 7nm ដែលមានឈ្មោះថា Kirin 985 និងស្រោបដោយ Interface EMUI 10 ផងដែរ។ យ៉ាងណាយើងនៅតែមិនទាន់ដឹងអំពី លក្ខណៈសម្បតិ្តរបស់វានៅឡើយ ដោយគ្រប់យ៉ាង ស្ថិតនៅក្នុងពាក្យចចាមអារ៉ាម និងរូបភាពបែកធ្លាយខ្លះៗប៉ុណ្ណោះ។ តើប្រិយមិត្តគិត យ៉ាងណាដែរ ប្រសិនបើក្រុមហ៊ុន Huawei ធ្វើការផ្លាស់ប្តូរម៉ូតកាមេរ៉ា ទៅរាងជារង្វង់ បែបនេះពិតមែន?

ដកស្រង់ចេញពីCamborReport