បណ្តាញសង្គម

ក្រុមយុវជន និងពលរដ្ឋខ្មែរកម្ពុជាក្រោម កំណត់ធ្វើបាតុកម្មម្តងទៀត នៅថ្ងៃទ១៦ កក្កដានេះ

ភ្នំពេញ៖ បន្ទាប់ពីទទួលរង នូវការបង្ក្រាប ដោយហិង្សារួចមក ក្រុមយុវជន និស្សិត និងពលរដ្ឋខ្មែរ កម្ពុជាក្រោម បានជួបប្រជុំគ្នា នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ។

ក្រុមយុវជន និស្សិត និងពលរដ្ឋ ខ្មែរកម្ពុជាក្រោម បានសម្រេចថា នឹងជួបជុំគ្នា ធ្វើបាតុកម្មម្តងទៀត នៅថ្ងៃទី ១៦ ខែកក្កដា នៅមុខ ស្ថានទូតវៀតណាម ។ ជាបាតុកម្ម ដែលមានកម្មវត្ថុ ដដែល នោះគឺទាមទារ ឲ្យអ្នកនាំពាក្យ ស្ថានទូតវៀតណាម ប្រចាំកម្ពុជា ទទួលស្គាល់ប្រវត្តិ សាស្ត្រពិតលើទឹកដី ខ្មែរកម្ពុជាក្រោម ។ នេះបើតាមការ អះអាងរបស់លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធ និស្សិត បញ្ញាវ័ន្តកម្ពុជា។

ដកស្រង់ពី៖ វិទ្យុអាស៊ីសេរី