បណ្តាញសង្គម

"រថភ្លើងទៅប៊ូសាន" វគ្គថ្មី ចាប់ផ្ដើមថតហើយ តួអង្គប្ដូរថ្មីទាំងអស់

ខ្សែភាព Zombie ដ៏ល្បីរបស់កូរ៉េខាងត្បូង "រថភ្លើងទៅប៊ូសាន" មានសាច់រឿងបន្តពីវគ្គចាស់ ដោយវគ្គថ្មីបានចាប់ផ្ដើម ថតកាលពីចុងខែមិថុនាកន្លងទៅ ដែលមានចំណងជើងថា "Peninsula”។

ត្បិតថាជាវគ្គបន្តមែន ប៉ុន្តែតួអង្គសំខាន់ៗកាលពីវគ្គចាស់ នឹងមិនមានវត្តមានក្នុង វគ្គថ្មីនេះឡើយ ពោលត្រូវជំនួសដោយតួអង្គថ្មី។ ហេតុការណ៍នៃសាច់រឿង "Peninsula” គឺកើតមានឡើង ៤ ឆ្នាំ បន្ទាប់ពីការផ្ទុះចេញនៃ Zombie ក្នុងរថភ្លើងទៅប៊ូសាន។ វាគឺជាសង្គ្រាមចុងក្រោយ ដែលត្រូវដឹកនាំប្រយុទ្ធដោយ Kang Dong Won ជាតួអង្គឯក ជាមួយអ្នកដែលរស់រានជីវិតពីហេតុការណ៍រថភ្លើងទៅប៊ូសាន។

តួអង្គសំខាន់នៃ រឿង "Peninsula” រួមមាន Kang Dong Won, Lee Jung Hyun, Lee Re, Kwon Hae Yo, Kim Min Jae និង Go Gyo Hwan។ រូបភាព Poster ដំបូងនៃខ្សែភាពយន្តដែលដឹកនាំផលិតដោយ Yeon Sang-ho ដដែលនោះ ក៏ត្រូវបានបញ្ចេញផងដែរ៕

 

 

 

ដកស្រង់ពី៖ Sabay