បណ្តាញសង្គម

មូលហេតុ​បែក​គ្នា​របស់ Fan Bingbing និង Li Chen៖ នៅ​ស្រលាញ់ តែរក​មតិ​រួម​លែង​មាន

ក្រោយស្គាល់គ្នា១០ឆ្នាំ ស្រលាញ់គ្នាបាន៤ឆ្នាំ ស្នេហារបស់កំពូលតារាសម្ដែងស្រីចិន Fan Bingbing និងតារាសម្ដែងប្រុសល្បីឈ្មោះ Li Chen ក៏បានឈានដល់ទីបញ្ចប់ ធ្វើឲ្យអ្នកគាំទ្រសោកស្ដាយជាខ្លាំង។

តារាសម្ដែងស្រីលំដាប់ A ចិន Fan Bingbing បានធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើលនៅពេលប្រកាសថាខ្លួន ព្រមទាំងគូដណ្ដឹង ដែលជាតារាសម្ដែង Li Chen បានបែកគ្នាហើយ។ រាជិនីទូរទស្សន៍សរសេរលើបណ្ដាញសង្គមថា៖ “ជីវិតមនុស្សគ្រប់រូបសុទ្ធតែត្រូវឆ្លងកាត់ព្យុះភ្លៀង មានសប្បាយ មានទុក្ខ។ ស្នេហាដែលពួកខ្ញុំធ្លាប់មាន ប្រៀបដូចថាមពលជានិរន្ត។

អរគុណបងសម្រាប់គ្រប់យ៉ាង៖ ការលើកទឹកចិត្ត ការស្រលាញ់។ អរគុណដល់ការមើលថែទាំ បារម្ភ។ ពួកយើងមិនមែនជាពួកយើងទៀត ពួកយើងនៅតែជាពួកយើ”។ ភ្លាមៗនោះ Li Chen បានចែករំលែកបន្ត ដោយសរសេរថា៖ ពីមិត្តភាពក្លាយជាស្នេហា ក្រោយមកត្រលប់មកមិត្តភាព។ ចំណងផ្លាស់ប្ដូរ តែមនោសញ្ចេតនាដែលចេញពីចិត្តរវាងបង និងអូនគឺមិនប្រែប្រួលឡើយ។

ក្រោយពេលរឿងនេះកើតឡើង ឈ្មោះរបស់តារាជួរមុខទាំង២ត្រូវបានគេស្វែងរកដល់ទៅ៤៧លានដងនៅលើបណ្ដាញសង្គម Weibo គឺច្រើនជាង១៧លានដងរបស់ Song Hye Kyo និង Song Joong Ki ពីព្រឹកទៅទៀត។ ប្រភពជិតដិតនឹងគូស្នេហ៍រឿង “មហិច្ឆតាអ៊ូម៉ីនាង” បានឲ្យដឹងថា អ្នកទាំង២នៅស្រលាញ់គ្នា តែមិនអាចបន្តទៅមុខទៀតបាន។ ដោយលើកឡើងថា តាំងពីដើមមក ចរិតរបស់ពួកគេបានខុសគ្នាខ្លាំងណាស់ទៅហើយ ដោយ Fan Bingbing ជាអ្នកចូលចិត្តបង្ហាញអារម្មណ៍ពិត ដោយខាងប្រុសវិញគឺជាអ្នកស្ងប់ស្ងាត់។ តែចិត្តខ្លាំងទាំងសងខាង មិនព្រមបន្ទាបខ្លួនដើម្បីដៃគូ។

ពួកគេជ្រើសយកការឈឺចាប់ ក៏មិនព្រមដើរបន្តជាមួយគ្នា។ មិត្តម្នាក់នេះបន្ថែមថា មួយរយៈនេះ ស្រីស្អាតវ័យ៣៧ឆ្នាំ ឧស្សាហ៍ជួបជុំមិត្តភ័ក្ដិនៅប៉េកាំង នាងជជែកពីរឿងជាច្រើន តែមិនរំលឹកដល់រឿងស្នេហាសូម្បីបន្តិច គ្រាន់តែបង្ហាញថា កើតទុក្ខខ្លាំងប៉ុណ្ណោះ។ កាលពីថ្ងៃទី១៦ ខែមិថុនាមុននេះ គឺជាខួបកំណើតរបស់ Fan Cheng Cheng ប្អូនប្រុសរបស់ Bingbing។ Li Chen បានជូនពរ ហើយ Cheng Cheng បានឆ្លើយវិញថា៖ អរគុណបងប្រុស Chen។

តាំងពីយូរមកហើយ គឺ Cheng Cheng ហៅ Li Chen ថាបងថ្លៃ តែពេលនេះ គេលែងហៅថាបងថ្លៃហើយ ដែលធ្វើឲ្យគេជឿជាក់ថា អ្នកទាំង២អាចបែកគ្នាបានមួយរយៈហើយ៕

ដកស្រង់ពី៖ Sabay