Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Galaxy S9 និង Note 9 ទទួល​បាន Effects លើ​មុខងារ Live Focus ដូច​មាន​លើ Galaxy S10 ក្នុង​កំណែ​អាប់ដេត​ចុង​ក្រោយ

  • បោះពុម្ព

កាលពីពេលថ្មីៗនេះ Samsung បានប្រកាសដាក់ឲ្យទូរសព្ទមួយចំនួន របស់ខ្លួនដូចជា Galaxy S9/S9+ និង Note 9 ធ្វើការ Update ជំនាន់ចុងក្រោយ ដើម្បីទទួលបានមុខងារថ្មីៗយកទៅប្រើប្រាស់។ ជាក់ស្តែងការធ្វើកំណែរប្រែថ្មីនេះ ភាគច្រើនគឺក្រុមហ៊ុនមួយនេះ

ផ្តោតទៅលើកាមេរ៉ា ដូចជាមុខងារ Night Mode, ការស្កេន QR code ជាដើម ជាពិសេសគឺមុខងារ Live Focus ជាមួយ Effects ដ៏សម្បូរបែប ដូចយើងធ្លាប់តែឃើញ វានៅលើ Galaxy S10 ប៉ុណ្ណោះ តែពេលនេះវាបានធ្លាក់មកដល់ទូរសព្ទ ស៊េរីលេខ 9 ទាំងត្រកូល S និង Note ហើយ។

ចំពោះ Effects នៅក្នុងមុខងារ Live Focus មួយនេះ វាមាននាទីជួយការថតរូបព្រាល ផ្ទៃខាងក្រោយ អោយកាន់តែមានភាពទាក់ទាញ ដែលវាមាន 4 បែបគឺ Blur, Spin, Zoom, និង Color Point ដោយមានមុខងារ ដោយឡែកពីគ្នា។ លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យអ្នកចូលចិត្តថតរូប ពេញចិត្តច្រើននោះគឺ Color Point ព្រោះថាវាមាននាទី ធ្វើឲ្យរូបភាពខាងក្រោយ ព្រាលបែប ស និងខ្មៅ ដែលមើលទៅ ពិតជាគួរឲ្យចាប់ អារម្មណ៍មែនទែន។

ប៉ុន្តែហាក់ដូចជាមានអារម្មណ៍ Sad បន្តិច ដោយសារនៅលើ S10 វាអាចឲ្យយើង ប្រើបាននៅពេលដែលយើង កំពុងតែថតប៉ុណ្ណោះ មានន័យថាយើងអាច ជ្រើសយកវាមកប្រើបាន នៅក្នុងកម្មវិធីកាមេរ៉ា បានតែម្តង ចំណែកឯនៅលើ S9 និង Note 9 វិញ គឺយើងអាចប្រើបាន ចំពោះតែរូប ដែលយើងបានថត រួចហើយប៉ុណ្ណោះ។ និយាយអោយស្រួលយល់ ពេលយើងថតរួច គឺយើងត្រូវចូល ទៅក្នុងកម្មវិធីរូបភាព ដើម្បីយករូបនោះ មកកំណត់ដាក់នូវ មុខងារមួយនេះ។ យ៉ាងណាក៏ដោយ ពេលខ្លះ Live Focus ក៏ធ្វើមិនសូវបានល្អដែរ ជាពិសេសគឺនៅលើសក់របស់យើងតែម្តង ដោយវាដូចជាមិនសូវ ដាច់ស្អាតប៉ុន្មាននោះទេ ប៉ុន្តែនៅតែល្អ ដែលយើងទទួលបានវា ព្រោះថាវាពិតជាប្រយោជន៍ អាចធ្វើឲ្យរូបថតមើលទៅទាក់ទាញ ព្រមទាំងប្លែកភ្នែក។

សូមបញ្ជាក់ថា បើទោះបីជាវាត្រូវបានប្រកាសដាក់ឲ្យ Update រួចហើយមែន ប៉ុន្តែក៏មិនមានន័យថា វាសុទ្ធតែអាចធ្វើកំណែប្រែបាន នៅពេលនេះ នោះទេ ព្រោះរយៈពេល របស់វាអាស្រ័យទៅតាម តំបន់ដែល Samsung បានកំណត់។ បើសិនបើអ្នក ទទួលបានការ Update ហើយ តែនៅមិនទាន់មានមុខងារនេះទៀតនោះ គឺត្រូវរង់ចាំនូវការ Update លើកក្រោយទៀត ទើបបាន។

ដូច្នេះ ខ្ញុំគិតថា Samsung ធ្វើត្រូវហើយ ដែលបញ្ចូលមុខងារល្អៗបែបនេះ នៅលើកំពូលទូរសព្ទ ដែលទាំងពីរស៊េរីខាងលើ ហើយក៏សង្ឃឹមថា វាអាចនឹងមាន វត្តមាននៅលើទូរសព្ទ ទាបៗ ជាងហ្នឹងទៀត ក៏ដូចជាទូរសព្ទ លំដាប់បង្គួរ របស់យីហោមួយនេះផងដែរ ព្រោះថាសព្វថ្ងៃ ក្នុងប្រទេសយើង មានអ្នកប្រើប្រាស់ច្រើនណាស់។ អញ្ចឹងសម្រាប់អ្នកដែលកំពុងប្រើ កំពូលស្មាតហ្វូន ទាំងពីរស៊េរីខាងលើ អាចធ្វើការអាប់ដេតបានតាមរយៈ Settings បាន តែបើមិនទាន់ទទួលបានទេ អាចរង់ចាំបន្តិចទៀត។

ដកស្រង់ចេញពីCamborReport